ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៥៣០​ម៉ែត្រ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង ៥៣០​ម៉ែត្រ និង​លូ​ភ្លោះ​ប្រវែង​១០​ម៉ែត្រ ចំណាយ​ទឹកប្រាក់​ស​រុ​ប្រមាណ​ជាង​៦​ពាន់​ដុល្លា​អា​មេ​រិ​ក ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។…

ខេត្តកំពត ៖ ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង ៥៣០​ម៉ែត្រ និង​លូ​ភ្លោះ​ប្រវែង​១០​ម៉ែត្រ ចំណាយ​ទឹកប្រាក់​ស​រុ​ប្រមាណ​ជាង​៦​ពាន់​ដុល្លា​អា​មេ​រិ​ក ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​លោក​ឧត្តមសេនីយទោ មាស ប៊ុ​ន​ឡី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស​ក្រសួងការពារជាតិ និង​លោក​ជំទាវ ហ៊ឹ​ម ច្រឹប បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក ជឹ​ង ផល្លា អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។

មាន​ប្រសាសន៍​ថ្លែង​ក្នុង​ពិធី​នា​ពេល​នោះ លោក​ឧត្តមសេនីយទោ មាស ប៊ុ​ន​ឡី ម្ចាស់​ជំនួយ​សាងសង់ ផ្លូវលំ​បាន​ថ្លែង​ការ​ពាំនាំ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក​អង្គរ​ជ័យ ទាំងមូល​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ក៏​ដូច​ជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ផង​ដែរ ដែល​ជា​និច្ច​ជាស​ម្តេច​តែងតែ​យកចិត្ត​ទុក ដាក់ និង​ដឹង​សុខ​ដឹង​បងប្អូន​ជា​និច្ច មិន​ដូច​មនុស្ស​មួយ​ចំនួន​បាន​តែ​ឃោសនា ភូត​កុហក​បោកប្រាស់​បងប្អូន ហើយ​មិន​ដែល​បាន​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ​យើង​នោះ​ទេ មាន​តែ​ញុះញង់​ឲ្យ​បងប្អូន​បែកបាក់​តែ​ប៉ុណ្ណោះ ។

លោក​ឧត្តមសេនីយ បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ជំនួស​មុខ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ខ្លួន​ខ្ញុំ ផ្ទាល់​សូម​សំ​ណែ​ង​នូវ​ការ​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុងស្រុក​អង្គរ​ជ័យ ទាំងមូល ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ដែល​ជា​ភូមិកំណើត របស់​ខ្ញុំបាទ បាន​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ដោយ​បងប្អូន​ជឿជាក់​យ៉ាង​មុតមាំ​លើស​ម្តេច​គឺ​មាន​សម្តេច​មាន​សុខ​សន្តិភាព​។

ដូច្នេះ​ថ្ងៃនេះ​ខ្ញុំ និង​ភ​រិ យា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ ចៅ ភា​រុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារ បច្ចេកទេស ក្រសួងការពារជាតិ​បាន​តបស្នង​ជូន​បងប្អូន​វិញ​ដែល​បងប្អូន​បាន​សំណូមពរ​សុំ​ផ្លូវលំ ប្រែ​វង​ជាង​៥០០​ម៉ែត្រ និង​លូ​ភ្លោះ​ជាង​១០​ម៉ែត្រ ព្រមទាំង​ជួយ​កសាង​សមិទ្ធិ​ផល​ផ្សេង​ៗ​មួយ​ចំនួន​ទៀត នៅ​ក្នុងភូមិ​ត្រពាំង​ខ្យង​នេះ ហើយ​ថ្ងៃនេះ​ក៏​បាន​ហើយ​រួចរាល់ និង​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ដែល​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​លោក ជឹ​ង ផល្លា អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាលខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក កង​ប្រជា​ការពារ​នៅ​ក្នុង​ឃុំ រួម​នឹង​ប្រជាពលរដ្ឋ​សរុប ចូលរួម​ប្រមាណ​ជាង​៥០០​នាក់ ។

លោក​ឧត្តមសេនីយ​បាន​បន្ត​ទៀត​ថា ស្រុក​អង្គ​ជ័យ​ជា​ស្រុក​ល្បី​ខាង​អ្នករៀន​សូត្រ​ពូកែ និង​មាន​អ្នក​បាន​ធ្វើ​ធំ​ច្រើន​តាំងពី​ដើម​មក ហើយ​បច្ចុប្បន្ន​យុវជន​ជំនាន់​ក្រោយ​ក៏​នៅ​តែ​បន្ត​រក្សា​កេរ្តិ៍ឈ្មោះ ស្រុក​មួយ​នេះ​បាន​។ ហើយ​ឯកឧត្តម ក៏​បាន​រំឭក​ដល់​យុវជន និង​មន្ត្រី​ជំនាន់​ក្រោយ មិន​ថា​តែ​អ្នកស្រុក​អង្គ​ជ័យ​ទេ គឺ​ទូ​ទាំង​ប្រទេស នៅ​ពេល​រៀន​ចេះ មានចំណេះ​ជំនាញ​ខ្ពង់ខ្ពស់​ហើយ មិន​ត្រូវ​ភ្លេច​ពី​សីលធម៌ គុណធម៌ សច្ចៈ​ធម៌​ទេ ហើយ​ត្រូវ​យក​វា​មក​បម្រើ​ប្រជាពលរដ្ឋ ហើយ​បើ​បាន​ក្លាយជា​មន្ត្រីរាជការ ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ កុំ​ធ្វើ​ជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ កុំ​ធ្វើ​ដូច​បុ​គ្គ​មួយ​ចំនួន ខ្លួន​មានចំណេះ​តែ​ខ្វះ​លី​ល​ធម៌ គុណធម៌ សច្ចៈ​ធម៌ ដើរ​តែ​បង្ករឿង​ឲ្យ​សង្គម ប្រទេស​ជាតិ​ខ្លួនឯង​កើត​ចលាចល និង​ដើរ​ថយក្រោយ​។

ក្នុង​ពិធី​ដ៏​អ​ធឹ​ក​អ​ធ័​ម​នោះ លោក ជឹ​ង ផល្លា អភិបាលរង តំណាង​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​លើក​ឡើង​ដែរ​ថា ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ដឹង​នាំ​ដ៏​ឈ្លា​វៃ និង​ត្រឹមត្រូវ ប្រកបដោយ​គតិបណ្ឌិត សីលធម៌​ខ្ពស់ គុណធម៌ សច្ចៈ​ធម៌ ព្រហ្ម​វិហារធម៌ បាន​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន និង​មានមុខមាត់​នៅ​ក្នុង​ឆាក​អន្តរជាតិ និង​ក្រប​ខណ្ឌ​អាស៊ាន ដោយ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​នឹង​ឆាប់រហ័ស​ជាងគេ ក្នុង​បណ្តា​ប្រទេស​នៅ​ក្នុង​ពិភពលោក​។

លោក​អភិបាលរង​ខេត្ត​បន្ត​ថា កូន​ខ្មែរ​នា​ពេល​បុ​ច្ចុ​ប្បន្ន​កំពុង​តែ មាន​មោទនភាព​ដោយសារ​សម្តេច​តេ​ជោ​ខ្លាំង​ណាស់ ទាំង​អ្នក​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក ពិសេស​កម្មករ ទៅ​ធ្វើការ​ស្រុក​គេ ដូច​ជា​ប្រទេស​ថៃ​លែង​លាក់​ថា​ខ្លួន​មិនមែន​ខ្មែរ​ទៀត​ហើយ​។ ពលរដ្ឋ​ប្រើប្រាស់​ផ្លូវលំ​នោះ ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោកស្រី​ពិតជា​សប្បាយចិត្ត​ដែល​ឃើញ ថ្នាក់ដឹកនាំ​មានគុណ​ធម៌ និង​ចេះ​ដឹងគុណ និង​យល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ផ្លូវ​មួយ​ខ្សែ​នេះ​វា​ពិតជា​បាន​បង្ក​ការ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​សូម​អរគុណ​ដល់​សម្តេច​ដែល​បាន ដឹកនាំ​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​គ្រប់​ទីកន្លែង​។

សូម​បញ្ជាក់​ថា បើ​តាម​ប្រសាសន៍​របស់​ឧត្តម​សេនី​ទោ មាស ប៊ុ​ន​ឡី លោក​នឹង​កៀងគរ ស្វែងរក​លទ្ធភាព និង​ថវិកា ដើម្បី​ជួយ​កសាង និង​ជួសជុល​ផ្លូវ ដែល​ខូចខាត​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ឃុំ​កំណើត​របស់​លោក​ទាំងមូល​ពី​សំណាក់​យុវជន និង​មន្ត្រី​បន្តវេន​ជំនាន់​ក្រោយ​ឲ្យ​យក​ការ​ចេះ​ដឹង និង​ផលប្រយោជន៍​ពី​ការងារ របស់​ខ្លួន​ទៅ​បម្រើ​ពលរដ្ឋ យើង​វិញ​។ ចុងបញ្ចប់​ឯកឧត្តម និង​លោក​ជំទាវ​បាន ចែក​សារុង​ជូន​ប្រជាពលរដ្ឋ​ចូលរួម​កង​ប្រជា​ការពារ និង​អាជ្ញាធរ​ដែល​បាន​ចូលរួម​សរុប​៥៥៩​នាក់ ម្នាក់​បាន​សារុង​មួយ និង​កាត់​ខ្សែបូ​សម្ពោធ​សមិទ្ធិ​ផល​ផ្លូវលំ​លូ​ទឹក​ដើម្បី​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ពេល​នេះ​តទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ