លោក សុខ ឥសាន៖ លោក សម រង្ស៊ី ជាអាយ៉ងចក្រពត្តិនិយម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោក សម រង្ស៊ី…
រាជធានីភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោក សម រង្ស៊ី…
រាជធានីភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោក សម រង្ស៊ី និងក្រុមមួយចំនួនទៀតគឺជាអាយ៉ងដាច់ថ្លៃរបស់ក្រពត្តិនិយមពិភពលោក។ ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីលោក សម រង្ស៊ី បានគោរពវិញ្ញាណក្ខន្ធលោក John McCain កាលពីថ្ងៃទី៣០ សីហាកន្លងមក។ ជាងនេះលោក សម រង្ស៊ី បានអះអាងថា ពិធីនេះជានិមិត្តរូប នៃការដឹងគុណរបស់ជនជាតិខ្មែរ ចំពោះលោក John McCain ដែលជាវីរបុរស ការពារបុព្វហេតុសេរីភាព សម្រាប់ទូទាំងពិភពលោក។ យ៉ាងណាក្តីសម្រាប់ទង្វើរបស់លោក សម រង្ស៊ី ត្រូវបានលោក សុខ ឥសាន ថា ក្រុមឧទ្ទាមខ្មែរក្រៅច្បាប់ ជាអាយ៉ងដាច់ថ្លៃរបស់ចក្រពត្តិ។
លោក សុខ ឥសាន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២ កញ្ញាថា «ការសម្តែងនូវការសោកស្តាយអាឡោះអាល័យរបស់ទណ្ឌិត សម រង្សី និងក្រុមឧទ្ទាមខ្មែរក្រៅច្បាប់មួយក្រុម ចំពោះមរណភាពរបស់លោក John McCain បញ្ជាក់ ជាក់ច្បាស់ថា ពួកខ្មែរឧទ្ទាមក្រៅច្បាប់បានដាក់ខ្លួន ដាក់កាយដោយឥតលក្ខខណ្ឌ ធ្វើជាអាយ៉ងដាច់ថ្លៃ របស់ចក្រពត្តិនិយមពិភពលោក ដោយបានកោតសរសើរលោក ម៉ាក់ខេន ថាជាវីរបុរសរបស់ខ្លួន និងជាអ្នកប្រជាធិបតេយ្យដីឆ្នើមម្នាក់ផង »។
លោកបន្តថា លោក ម៉ាក់ខេន ជាអតីតទាហានទ័ពអាកាស និងម៉ារីនសរអាសម័យសង្គ្រាម ឈ្លានពានវៀតណាម នាទសវត្សរ៏ទី៦០ ដែលសហរដ្ឋអាមេរិកបានទម្លាក់ គ្រាប់បែកពីយន្តហោះ បេ៥២ ទាំងយប់ទាំងថ្ងៃលើប្រជាជនវៀតណាម ហើយយន្តហោះលោក ម៉ាក់ខេន ត្រូវប្រជាជនវៀតណាមបាញ់ធ្លាក់ និងលោក John McCain ត្រូវចាប់ខ្លួនជាឈ្លើយសឹកដាក់គុក នៅវៀតណាមជាច្រើនឆ្នាំក្នុងឋានៈជាឧក្រិដ្ឋជនទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនវៀតណាម អស់ជាច្រើន ។
ដូច្នេះលោក ម៉ាក់ខេន គឺជាសមាជិកចក្រពត្តិមួយរូប ជាឧក្រិដ្ឋជនសម្លាប់ប្រជាជនវៀតណាមនៅក្នុង សម័យសង្គ្រាមវៀតណាម និងជាអ្នករំលោភលទ្ធិប្រជាធិបតេយ្យអន្តរជាតិ។ ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានលើកឡើងថា ពាក់ព័ន្ធនឹងកម្ពុជា លោក ម៉ាក់ ខេន គឺជាមេខ្លោងអង្គការ IRI បណ្តុះបណ្តាលក្រុមឧទ្ទាមខ្មែរឲ្យធ្វើសកម្មភាពបដិវ ត្តន៍ព៌ណ ប៉ុនប៉ងបំផ្លាញសន្តិភាព និងស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
ចែករំលែកព័តមាននេះ