ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ថា​មិន​ហ៊ាន​និយាយ​អ្វី​ពី​ការ​លើក​ឡើង​របស់ Jose Mourinho ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប Man City លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប Man City លោក Pep Guardiola នឹង​មិន​និយាយ​អ្វី​ពី​ការ​លើក​ឡើង​របស់​លោក Jose Mourinho ដែល​ជា​អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម Manchester United ឡើយ ។ លោក Mourinho បាន​លើក​ឡើង​ថា លោក​សម​នឹង​ទទួល​ការ​គោរព​ពី​មហាជន​ចំពោះ​ការ​ឈ្នះ Premier League ដល់​ទៅ​បី​ដង ។


លោក Mourinho ត្រូវ​បាន​មហាជន​រិះគន់ ក្រោយ​ការ​ចាញ់ Brighton និង​Tottenham ក្នុង​ការ​បើក​ឆាក Premier League ។ ការ​ឈ្នះ​មួយ​ប្រកួត និង​ចាញ់​ពីរ​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ឈរ​នៅ​លំដាប់​ទី​១៣ លើ​តារាង​ជាមួយនឹង​ពិន្ទុ​ត្រឹមតែ​៣​ប៉ុណ្ណោះ ។


នៅ​ក្នុង​សន្និសីទកាសែត ក្រោយ​ការ​ប្រកួត​ចាញ់ Spurs ក្នុង​លទ្ធផល 3-0 លោក Mourinho លើក​ឡើង​ថា លោក​គួរតែ​ទទួល​បានការ​គោរព​ជាង​នេះ ព្រោះ​បាន​ឈ្នះ Premier League ដល់​ទៅ​បី​ដង​ទៅ​ហើយ ។


នៅ​ពេល​គេ​សួរ​អ្នកចាត់ការ​ក្លិប Man City លោក Pep Guardiola ពី​រឿង​នេះ​លោក​ថា មិន​ហ៊ាន​និយាយ​អ្វី​ពី​ការ​លើក​ឡើង​របស់​លោក Mourinho ឡើយ ។ លោក​ថា​៖ «​ខ្ញុំ​និយាយ​ជា​ច្រើន​ដង​ហើយ​ថា ខ្ញុំ​នឹង​មាន​វាយតម្លៃ​មនុស្ស​ឡើយ ។ ពិត​ណាស់ យើង​ត្រូវ​បាន​គេ​វាយតម្លៃ​តាម​រយៈ​ការ​ឈ្នះ​ពាន តែ​យើង​គ្មាន​ការ​សង្ស័យ​ឡើយ​ទៅ​លើ​សមត្ថភាព​របស់​គាត់ »​។

លោក​បាន​បន្ត​ថា​៖ «​តែ​ក៏​មាន​អ្នកចាត់ការ​មួយ​ចំនួន​ធំ មិន​បាន​ឈ្នះ​ពាន ហើយ​ពួក​គាត់​នៅ​តែ​ជា​អ្នកចាត់ការ​ខ្លាំង​ៗ» ។ លោក Pep ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មាន​តែ​កីឡាករ​ទេ ទើប​ដឹង​ថា នរណា​ជា​អ្នកចាត់ការ​ល្អ ព្រោះ​ពួក​គេ​ជា​អ្នក​ដែល​ជួប​មុខ​គ្នា​រាល់ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ