ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ដេក​ជាមួយ​ប្រពន្ធ ស្រាប់តែ​រត់​ចេញពី​បន្ទប់​ហៅ​អ្នក​ជិតខាង​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ខ្យល់គ​បាន​ប្រកាច់​ស្លាប់ ខណៈ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​ជាមួយ​ប្រពន្ធ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​កាលពី​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៦ ជាន់​ទី​១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ខ្យល់គ​បាន​ប្រកាច់​ស្លាប់ ខណៈ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​ជាមួយ​ប្រពន្ធ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​កាលពី​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៦ ជាន់​ទី​១ ស្ថិត​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ គង់ ប៊ុ​ន​ហាក់ អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១៦ ជាន់​ទី​១ ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល ចំណែក​ប្រពន្ធ​ឈ្មោះ វន ជាតា អាយុ​២២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​។

ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ក្រោយ​ពី​បាយ​រួច​ក៏​ចូល​ដេក​ធម្មតា លុះ​ដល់​ម៉ោង​ខាងលើ​ស្រាប់តែ​ឃើញ​ប្តី​គាត់​ប្រកាច់ ពេល​នោះ​ស្មាន​តែ​គាត់​ដេក​មមើ​ល​ក៏​អង្រួន​ឱ្យ​ភ្ញាក់ ប៉ុន្តែ​បែរជា​ប្រកាច់​ខ្លាំង​ឡើង​ៗ​គាត់​រត់​ចេញពី​បន្ទប់​ជួល​ហៅ​អ្នក​ជិតខាង​ឱ្យ​ជួយ និង​ហៅ​គ្រូពេទ្យ​មក​ពិនិត្យ ប៉ុន្តែ​គ្រូពេទ្យ​មក​ដល់​ប្រាប់​ថា ប្តី​គាត់​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។ ក្រោយមក​ក៏​រាយការណ៍​ជូន​សមត្ថ​កិ​ច្ច្ថ​កិច្ច​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​មនុស្ស​ដេក​ស្លាប់​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​រាយការណ៍​បន្ត​ជូន​នគរបាល​ជំនាញ​​ចុះ​មក​ពិនិត្យ​សព​បុរស​ខាងលើ​នេះ ក្រោយ​ពិនិត្យ​សព​រួចរាល់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា សព​បុរស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្យល់គរ (​គាំងបេះដូង​) ពិតប្រាកដ​មែន ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ​។ ក្រោយមក​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ