តាមប្រភពពី Shanghaiist បានឱ្យដឹងថា បុរសម្នាក់ត្រូវធ្វើការវះកាត់ជាបន្ទាន់ ក្រោយលេបសត្វអន្ទង់ទាំងរស់ ដោយឮគេថា ជាថ្នាំព្យាបាលជំងឺក្រពះ ។
នៅដើមខែនេះ បុរសម្នាក់បានមកដល់មន្ទីរពេទ្យ ក្នុងក្រុង Anhui ខេត្ត Hefei ប្រទេសចិន ដោយសារតែឈឺពោះខ្លាំងពេក ។ ដំបូងឡើយ គាត់មិនបានប្រាប់ពីមូលហេតុថា គាត់បានធ្វើអ្វីមុនហ្នឹងទេ ។ ដល់ពេលពេទ្យថតស្កេន ទើបដឹងថា មានអ្វីវែងៗនៅក្នុងពោះវៀន។
បុរសជាអ្នកលេបអន្ទង់បានប្រាប់តាមត្រង់ថា គាត់បានលេបសត្វអន្ទង់ប្រវែងជាង៣០សង់ទីម៉ែត្រ ដោយសារតែឮគេថា វាជាថ្នាំព្យាបាលជំងឺឈឺក្រពះ ។ ក្រោយពីលេបបាន៣០នាទី គាត់ក៏មានអារម្មណ៍ឈឺពោះយ៉ាងខ្លាំង។ ដោយឈឺអស់រយៈពេលជាង២០ម៉ោង កូនប្រុសរបស់គាត់ក៏សម្រេចចិត្តយកមកមន្ទីរពេទ្យ។
គ្រូពេទ្យបានធ្វើការវះកាត់ភ្លាមៗ ហើយយកសត្វអន្ទង់ចេញបានដោយសុវត្ថិភាព។ បើទោះបីជា ពោះវៀនរបស់អ្នកជំងឺមានស្នាមរបួសខ្លះៗ ដោយសារអន្ទង់ក៏ដោយ ពេលនេះគាត់មានស្ថានភាពប្រសើរហើយ។
គួរបញ្ជាក់ផងដែរថា កន្លងមក ក៏មានករណីបែបនេះច្រើនមកហើយដែរ។
កាលពីឆ្នាំមុន មានបុរសម្នាក់ញាត់អន្ទង់ទាំងរស់ចូលក្នុងគូទ ដោយគិតថា អាចព្យាបាលទល់លាមក។ លទ្ធផល គឺស្ទើរតែនឹងស្លាប់ ។ កាលពីឆ្នាំ២០១០ បុរសម្នាក់នៅ Sichuan បានបាត់បង់ជីវិត ដោយសារតែមិត្តភក្តិយកអន្ទង់ញាត់ចូលរន្ធគូទធ្វើជាការលេងសើច ។
ចែករំលែកព័តមាននេះ