ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​សាធារណៈរដ្ឋ​ឥណ្ឌា​សំដែង​នូវ​ការ​អបអរសាទរ​ចំពោះ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្ន​ង​ជំនួប​សំដែង​ការ​គួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​វិមាន​សន្តិភាព…

រាជធានី​ភ្នំពេញ ៖ ក្ន​ង​ជំនួប​សំដែង​ការ​គួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​វិមាន​សន្តិភាព លោក​ជំទាវ Sushma Swaraj រដ្ឋមន្ត្រី​ការ​បរទេស​សាធារណៈរដ្ឋ​ឥណ្ឌា​បាន​សំដែង​នូវ​ការ​អបអរសាទរ ចំពោះ​លទ្ធផល​បោះ​ឆ្នោត​របស់​កម្ពុជា កាលពី​ពេល​កន្លង​មក ។

លោក​ជំទាវ​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា ឥណ្ឌា​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​ជា​ច្រើន​នាក់​មក​កាន់​កម្ពុជា ហើយ​បានឃើញ​នូវ​ដំណើរការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ភាព សេរី យុត្តិធម៌ គ្មាន​អំពើ​ហិង្សា ។ លោក​ជំទាវ​បាន​សង្កេត​ឃើញ​ផង​ដែរ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង ពិសេស​ទទួល​បាន​ជោគជ័យ​ជា​ស្ថាពរ​ក្នុង​ការ​សម្រេច​គោលដៅ​រយៈពេល​ដ៏​ខ្លី​បំផុត ។ លទ្ធផល​ទាំងនេះ គឺ​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ទុកចិត្ត និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​របស់​ប្រជាជន​ក្នុង​ការ​បោះ​ឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​ជំទាវ​ក៏​បាន​ជម្រាប​ជូន​សម្តេច​អំពី​កិច្ច​ពិភាក្សា​ជាមួយនឹង​លោក​ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​អំពី​គម្រោង​នៃ​ការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កាន់​កម្ពុជា​នូវ​គម្រោង​ទទួលផល​ឆាប់រហ័ស​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក​ជំទាវ​ដែល​បាន​អបអរសាទរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​បាន​ជម្រាប​ជូន​ដោយ​សង្ខេប​ពី​ដំណើរការ​បោះ​ឆ្នោត និង​ប្រវត្តិ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ។ សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា​ដែល​តែងតែ​ជួយ​ដល់​កម្ពុជា​កន្លង​មក តាម​រយៈ​ការ​ផ្តល់​ជំនួយ​នានា​ពិសេស​ពេល​ដែល​កម្ពុជា​ទើបតែ​រំដោះ​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ។ ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​ដែល​ទទួលស្គាល់​កម្ពុជា​ដំបូង​គេ​បង្អស់ ។ ស​ម្តេ​តេ​ជោ​បាន​សំដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​កិច្ច​ពិភាក្សា​របស់​លោក​ជំទាវ និង​លោក​ទេស​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​អំពី​ការ​ហោះហើរ​ត្រង់ និង​គម្រោង​ទទួលផល​រហ័ស ។

សម្តេច​បាន​មាន​ប្រសាសន៍​ថា គម្រោង​ទទួលផល​រហ័ស​នេះ គឺ​ជួយ​ដោះស្រាយ​ត្រង់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​តែ​ម្តង ជា​ពិសេស​ដែល​កម្ពុជា​កំពុង​មាន​គ្រោះ​ទឹកជំនន់ នា​ពេល​បច្ចុប្បន្ន​នេះ​គម្រោង​នេះ​អាច​ជួយ​ស្តារអណ្តូង​ទឹក​ផ្តល់​គ្រាប់ពូជ ជួសជុល​សាលារៀន មន្ទីរពេទ្យ​ជាដើម ដែល​បាន​ទទួល​រង​គ្រោះ​ទឹកជំនន់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ