ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ពីក្រោយ​អតីត​អ្នកតំណាង​រាស្ត្រ និង​សកម្មជន​អតីត CNRP មិន​ត្រូវ​ឲ្យ​ចូល​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកតំណាង​រាស្ត្រ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប បាន​ថា ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នោះ​ទេ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ម្សិលមិញ ។…

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកតំណាង​រាស្ត្រ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប បាន​ថា ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នោះ​ទេ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ម្សិលមិញ ។

នេះ​បើ​មាន​មន្ត្រី​ដែល​ស្និ​ទ​នឹង​លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីត​តំណាងរាស្ត្រ​របស់ CNRP ។ ការ​មិន​អនុញ្ញាត​ឲ្យ​អតីត​អ្នកតំណាង​រាស្ត្រ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខណៈ​ដែល​ចៅក្រម​ស៊ើបសួរ​ក​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​បន្ត​នីតិវិធី​សួរ​ចម្លើយ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ ប្រភព​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​បាន​ឲ្យ​ដឹង​ថា មូលហេតុ​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​អតីត​អ្នកតំណាង​រាស្ត្រ និង​សកម្មជន​អតីត CNRP ចូល​ក្នុង​បរិវេណ​ពន្ធនាគារ​គឺ «​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​» ពោល គឺ​គោរព​តាម​បញ្ជារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ស្នើ​ដល់​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​២៩ សីហា​កន្លង​មកនេះ ។

យ៉ាងណា​ក្តី​ការ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​នេះ​ក៏​ត្រូវ​បាន​ប្រភព​ពី​មន្ត្រី​អតីត​បក្ស​ប្រឆាំង​អះអាង​មាន​រិ​ត​ត្បិត​យ៉ាង​ខ្លាំង សូ​ម្បី​តែ​ពលរដ្ឋ​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ក៏​មាន​ឆែកឆេរ​ផង​ដែរ ។ ពិសេស​នោះ​អ្នក​ដែល​មិន​ស្គាល់ ឬ​មិន​ដែល​ឃើញ​ពី​មុន​មក គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង បរិវេណ​ពន្ធនាគារ​នោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​សារព័ត៌មាន​ដែល​រង់ចាំ​ផ្តិតរូប​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ផង​ដែរ ។ បើ​តាម​ការ​អះអាង​ពី​ប្រភព​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា មេធាវី​ការពា​ក្តី​លោក កឹ​ម សុខា ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​សួរនាំ និង​ឆែក​កាត់​ផង​ដែរ មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល ។

សូម​ជម្រាប​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​នីតិវិធី​សួរ​ចម្លើយ​លោក​កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ម្តងទៀត ក្នុង​នីតិវិធី​ស្តី​ពី​ការ​ពន្យារពេល​ឃុំខ្លួន​បណ្ដោះអាសន្ន ។ យោង​តាម​លិខិត​អញ្ជើញ​មេធាវី​ទើប​ទទួល​បាន​បង្ហាញ​ថា លោក គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា នឹង​បន្ត​នីតិវិធី​ស្តី​ពី​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ដែល​ធ្វើ​ឡើង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ នៃ​ខេត្ត​ត្បូងឃ្មុំ​ជាទី​ដែល​លោក កឹ​ម សុខា កំពុង​ជាប់​ឃុំ ។

សូម​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​តុលាការ​កំពូល​នៅ​វេលា​ថ្ងៃត្រង់​ទី​៣០ ខែសីហា កន្លង​មក​តុលាការ​កំពូល​សម្រេច​មិន​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដោយ​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដដែល ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អ៊ុ​ក គឹ​ម​សិទ្ធិ អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល និង​ជា​អ្នកនាំពាក្យ​ផង​ដែរ ។

លោក​កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ ។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ។ បទល្មើស​នេះ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ