ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ត្រូវ​បាន​អ្នកគាំទ្រ​អា​ហ្ស​ង់​ទី​ន​ម្នាក់​ស្រែក​ជេរ​នៅ​ព្រ​លាន​យន្តហោះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​អ្នកគាំទ្រ​ម្នាក់​ស្រែក​ជេរ​នៅ​ព្រ​លាន​យន្តហោះ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ខណៈ​ពេល​ដែល​រូបគេ​ត្រឡប់​មក​ផ្ទះ​វិញ​ពី​ការ​ប្រកួត…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​អ្នកគាំទ្រ​ម្នាក់​ស្រែក​ជេរ​នៅ​ព្រ​លាន​យន្តហោះ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ខណៈ​ពេល​ដែល​រូបគេ​ត្រឡប់​មក​ផ្ទះ​វិញ​ពី​ការ​ប្រកួត LaLiga ។

ព័ត៌មាន Telemundo Deportes បាន​លើក​ឡើង​ថា Messi បាន​មើល​រំលង​ស្ត្រី​ម្នាក់​ដែល​ជា​អ្នកគាំទ្រ​នៅ​ព្រ​លាន​យន្តហោះ Barcelona ដោយសារ​តែ​នាង​សុំ​ឲ្យ​រូបគេ​ចុះហត្ថលេខា​លើ​អាវ​របស់​ក្លិប Rosario Central ។

Messi មិន​បាន​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​របស់​ស្ត្រី​ម្នាក់​នោះ​ឡើយ​នេះ​ប្រហែល​មក​ពី​ក្លិប Rosario Central គឺជា​គូរ​ប្រជែង​ជាមួយនឹង​ក្លិប Newell’s Old Boys ដែល​ជា​ក្លិប​របស់ Messi កាលពី​កុមារភាព ។

ដោយសារ​តែ Messi មិន​ខ្វល់​នឹង​សំណើរ​របស់​នាង នាង​ក៏​ស្រែក​ជេរ Messi ថា​៖ «pecho frio»​ដែល​មាន​ន័យ​ថា​៖ «​អា​ឈាម​ត្រជាក់​» ។ សម្រាប់​អ្នកគាំទ្រ​ជនជាតិ​អា​មេ​រិ​ក​ខាងត្បូង​មួយ​ចំនួន​ប្រើ​ពាក្យ​បែប​នេះ​សម្រាប់​កីឡាករ​ណា​ដែល​មិន​លេង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​ប្រទេស​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ