ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! បាក់​ទំនប់​ទាន់​ហន់​មនុស្ស​ជាច្រើន​ម៉ឺននាក់ជាប់​ក្នុង​ផ្ទះ (មានវីដេអូ)

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ពួក​អ្នក​ជួយ​សង្គ្រោះ​នា​ថ្ងៃ​ទី​២៩ ខែ​​សីហា បាន​ជម្លៀស​មនុស្ស​ចេញ​​ដល់​ទៅ​ជាង​៥០.០០០​នាក់ ​ដែល​ជាប់​នៅ​ក្នុងផ្ទះ​ក្រោយ​ការ​បាក់​ទំនប់​មួយ បណ្ដាល​​មក​ពី​ភ្លៀង​ធ្លាក់យ៉ាង​​ខ្លាំង ហើយ​ទឹក​​បាន​ជន់​លិច​ភូមិ​ជា​ច្រើន​ ព្រមទាំង​កាច់​ផ្ដាច់​ផ្លូវថ្នល់​សំខាន់​មួយ​របស់​ប្រទេស​។ ​យោង​តាម​អាជ្ញាធរ​ថា…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ពួក​អ្នក​ជួយ​សង្គ្រោះ​នា​ថ្ងៃ​ទី​២៩ ខែ​​សីហា បាន​ជម្លៀស​មនុស្ស​ចេញ​​ដល់​ទៅ​ជាង​៥០.០០០​នាក់ ​ដែល​ជាប់​នៅ​ក្នុងផ្ទះ​ក្រោយ​ការ​បាក់​ទំនប់​មួយ បណ្ដាល​​មក​ពី​ភ្លៀង​ធ្លាក់យ៉ាង​​ខ្លាំង ហើយ​ទឹក​​បាន​ជន់​លិច​ភូមិ​ជា​ច្រើន​ ព្រមទាំង​កាច់​ផ្ដាច់​ផ្លូវថ្នល់​សំខាន់​មួយ​របស់​ប្រទេស​។

​យោង​តាម​អាជ្ញាធរ​ថា ​ទំនប់ ​SWAR CHUNG​ បាន​បាក់​មក​ពី​សម្ពាធ​ទឹក​ដែល​ឡើង​ខ្ពស់ ក្រោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​ហើយ​ទឹកបាន​បុក​ពី​ទំនប់ បណ្ដាល​ឲ្យ​ជន់​លិច​ភ្លាម​ៗ​​តាម​បណ្ដា​វាលរាប​ជនបទ​នៃ​តំបន់​បា​ហ្គោ ស្ថិត​នៅ​ចម្ងាយ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​ ក្រុង​រ៉ង់​ហ្គូ​ន​។

លោក ​PHYU LAE TUN​ អ្នក​ទទួលខុសត្រូវ​នៃ​ក្រសួង​សង្គមកិច្ច​មី​យ៉ា​ន់​ម៉ា បាន​​អះអាង​ថា មនុស្ស​ជាង​១៤.០០០​គ្រួសារ​ដែល​មាន​មនុស្ស​ប្រមាណ​ជា​៦៣.០០០​នាក់​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​។

មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​នៅឡើយ ប៉ុន្តែ​មនុស្ស​ជាង​៥០.០០០​នាក់ ​ត្រូវ​បាន​ភៀសខ្លួន​មក​កាន់​ជំរំ​បណ្ដោះអាសន្ន​ប្រមាណ​ជា​៣០​កន្លែង។ ​ប្រជាជន​មួយ​ចំនួន ដែល​នៅ​កន្លែង​ខ្លះ​ដើរ​កាត់ទឹក​រហូត​ដល់​ត្រឹម​ទ្រូង​ប៉ុនប៉ង​មក​កាន់​ទី​ខ្ពស់ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​ពពាក់ពពូន​គ្នា​លើ​បណ្ដា​រថយន្ត​កាំ​មី​ញ៉ុ​ង​ព្រមទាំង​ត្រាក់ទ័រ​ដើម្បី​គេច​ពី​ទឹក​ជំ​ន​ន់ ។

បើតាម​​ប្រជាជន​និយាយ​ថា ទឹកបាន​បុក​មក​ដល់​យ៉ាង​លឿន​បំផុត​ចូល​ភូមិឋាន​ពួក​គេ​។​មនុស្ស​​ជា​ច្រើន​នាក់​ជាប់នៅ​​ក្នុងផ្ទះ​ដែល​លិច​ដល់​ពាក់កណ្ដាល រង់ចាំ​ជំនួ​យ​ពី​កង​កម្លាំង​​ប៉ូលិស យោធា​ និង​ពួក​អ្នក​ជួយ​សង្គ្រោះ​ដែល​ខិតខំ​ជម្លៀស​ប្រជាជន​ចេញ​ ខណៈ​រាត្រីកាល​មក​ដល់​ក្នុង​តំបន់​នោះ​។

ទឹក​ជំនន់​ក៏​បណ្ដាល​ឲ្យ​ស្ពាន​មួយ​តាម​ផ្លូវថ្នល់​រវាង​ក្រុង​រ៉​ង់​ហ្គូ​ន ​និង​ក្រុង​ម៉ា​ន់​ដា​ឡៃ​ជាទី​ក្រុង​ធំ​២​របស់​ប្រទេស រង​ការ​បាក់​មួយ​ផ្នែក​ផង​ដែរ​។ ការ​បាក់​ទំនប់​នេះ​កើត​មាន​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​ទឹកជំនន់​ដ៏​ធំ​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ញ៉ាំ​ង​ឲ្យ​មានការ​ជម្លៀស​​មនុស្ស​ប្រមាណ​ជា​១៥០.០០០​នាក់​នៅ​មី​យ៉ា​ន់​ម៉ា និង​ក្រោយ​ការ​បាក់​ទំនប់​វា​រី​អគ្គិ​សនី​មួយ​នៅ​ប្រទេស​ឡាវ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ និង​បាត់​ខ្លួន​ច្រើន​នាក់​។

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​មី​យ៉ា​ន់​ម៉ា ​និង​ប្រទេស​បង់​ក្លា​ដែ​ស​ជិតខាង ក៏​បណ្ដាល​ឲ្យ​ជំរំ​ជន​ភៀស​​ខ្លូ​ន​របស់​ពួក​រ៉ូ​ហ៊ី​ង​យ៉ា ​ត្រូវ​ទឹក​ជន់​លិច​ និង​បែក​ភក់ នាំ​ឲ្យ​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​ផង​ដែរ​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ AFP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ