ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ!​ គ្រាប់បែក​លាក់​ក្នុង​ម៉ូតូ​ផ្ទុះ​ស្លា.ប់ និង​របួស​ជាច្រើន

5 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ បើ​តាម​ប៉ូលិស​ និង​កងទ័ព​បាន​​រាយការណ៍ឱ្យ​ដឹង​​ថា ការ​ផ្ទុះ​គ្រាប់​បែក​​ច្នៃ​មួយ​គ្រាប់​លាក់​នៅ​នឹង​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ ក្នុង​នោះ​មាន​កុមារ​ម្នាក់ ហើយ​មនុស្ស​៣៧​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​២៨ ​សីហា​…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ បើ​តាម​ប៉ូលិស​ និង​កងទ័ព​បាន​​រាយការណ៍ឱ្យ​ដឹង​​ថា ការ​ផ្ទុះ​គ្រាប់​បែក​​ច្នៃ​មួយ​គ្រាប់​លាក់​នៅ​នឹង​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ ក្នុង​នោះ​មាន​កុមារ​ម្នាក់ ហើយ​មនុស្ស​៣៧​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​២៨ ​សីហា​ នា​ឱកាស​នៃ​បុណ្យ​មួយ​​ក្នុង​ទីក្រុង​អ៊ី​ស៊ូ​ឡា ខេត្ត​ស៊ុ​ល​តង់​គូ​ដា​រ៉ាត ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន​។

ប៉ូលិស​បាន​​បញ្ជាក់ទៀត​​ថា ​ការ​វាយប្រហារ​នេះ​ ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​នៅឡើយ រួច​ការ​ស៊ើប​អង្កេត​មួយ​បាន​បើក​ធ្វើ​។​ នៅ​ខេត្ត​ស៊ុ​ល​តង់​គូ​ដា​រ៉ាត ​ស្ថិត​លើ​កោះ​មីន​ដា​ណា​វ ជា​តំបន់​ដែល​ច្បាប់អាជ្ញាសឹក​នៅ​ជា​ធរមាន ដោយ​ប្រធានាធិបតី​លោក​RODRIGO DUTERTE ​យល់​ថា កោះ​នេះ​ជា​ប្រភព​នៃ​ការ​បង្កចលាចល ​និង​អំពើ​ហិង្សា ប្រព្រឹត្ត​ដោយ​​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​ និង​កុំ​មុ​យ​នី​ស្ត​។

រីឯ​អ្នកនាំពាក្យ​យោធា​ម្នាក់ក៏​បាន​​និយាយ​ឱ្យដឹង​ដែរថា ក្រុម​មួយ​ដែល​ផ្សា​ភ្ជាប់​ខ្លួន​ទៅ​នឹង​​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម សង្ស័យ​ជា​ប្រភព​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ