ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​សុខចិត្តគោរ​ព​វិញ្ញាណក្ខន្ធ​លោក​ម៉ា​ក់កេ​ន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រង​ការ​រិះគន់​ពី​គ្រប់​ទិស​ទី ពី​ការ​នៅ​ស្ងៀមស្ងាត់​ឈឹង​របស់​លោក​ក្រោយ​មរណភាព​របស់​លោក​ច​ន​ ម៉ា​ក់កេ​ន ទីបំផុត​លោក​ដូ​ណា​ល់​ ត្រាំ​ នា​ថ្ងៃ​ទី​២៧​ សីហា សុខចិត្ត​គោរព​វិញ្ញាណក្ខន្ធ​របស់​អ្នកនយោបាយ​រូប​នេះ​…

សហរដ្ឋអាមេរិក ៖ រង​ការ​រិះគន់​ពី​គ្រប់​ទិស​ទី ពី​ការ​នៅ​ស្ងៀមស្ងាត់​ឈឹង​របស់​លោក​ក្រោយ​មរណភាព​របស់​លោក​ច​ន​ ម៉ា​ក់កេ​ន ទីបំផុត​លោក​ដូ​ណា​ល់​ ត្រាំ​ នា​ថ្ងៃ​ទី​២៧​ សីហា សុខចិត្ត​គោរព​វិញ្ញាណក្ខន្ធ​របស់​អ្នកនយោបាយ​រូប​នេះ​ ដែល​ប្រឆាំង​ និង​មាក់​ងាយ​រូប​លោក ជាមួយ​ការ​បញ្ជា​ឲ្យ​ហូត​ទង់ជាតិ​ពាក់កណ្ដាល​ដង​នៅ​ទូ​ទាំង​ប្រទេស​។

បន្ទាប់​ពី​បដិសេធ​មិន​ឆ្លើយ​តប​សំនួរ​ស្ដី​ពី​លោក​ច​ន​ ម៉ា​ក់កេ​ន ដែល​ក្នុង​ផ្ទៃ​គណបក្ស​សាធា​រណរដ្ឋ​ជា​អ្នក​រិះគន់​លោក​ដោយ​ចំហ លោក​ត្រាំ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដែល​គោរព​ដល់​ទឹកចិត្ត​ប្ដូរផ្ដាច់​របស់​ព្រឹទ្ធ​សមាជិក​រូប​នេះ​បម្រើ​ប្រទេស​ជាតិ​។

នា​ឱកាស​នោះ​លោក​ត្រាំ​ប្រកាស​ថា ទង់ជាតិ​អា​មេ​រិ​ក​បង្ហូត​ពាក់កណ្ដាល​ដង​នៅ​សេត​វិមាន រហូត​ដល់​ពេល​បញ្ចុះសព​លោក​ម៉ា​ក់ កេ​ន​រួចរាល់​។ ​លោក​ម៉ា​ក់កេ​ន​រយៈពេល​ជាង​៣៥​ឆ្នាំ​ស្ថិត​ក្នុង​សភា​ហើយ​ធ្លាប់​ជា​បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​។

លោក​ត្រាំ​ថ្លែង​ថា​ទោះ​យើង​មាន​ទំនាស់​នយោបាយ​ជាមួយ​គ្នា ខ្ញុំ​សូម​គោរព​ការ​តាំងចិត្ត​ម៉ឺ​ង​ម៉ាត់​របស់​ព្រឹទ្ធ​សមាជិក​ច​ន​ម៉ា​ក់កេ​ន បម្រើ​ប្រទេស​ជាតិ​យើង​។​នេះ​ជា​ការ​គូស​បញ្ជាក់​​របស់​លោក​ត្រាំ​ដែល​ចេញផ្សាយ ២​ថ្ងៃក្រោយ​មរណភាព​របស់​អតីត​អ្នក​បើក​យន្តហោះ​រូប​នេះ ដែល​ធ្លាប់​រង​ទារុណកម្ម​ពេល​ជាប់​ជា​ឈ្លើយសឹក​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ