ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​កែកុន​ឱ្យ​ខុស​លក្ខណៈ​បច្ចេកទេស​ប្រហែល​ពួក​គាត់​ជិះ​មិន​ទៅ​មុខ​យ៉ាង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ឈាន​ដល់​ធ្វើការ​ឃាត់​ម៉ូតូ​ខុស​បច្ចេកទេស​ចំនួន​១៦៥​គ្រឿង​ដូច​ជា មិន​ពាក់មួក​សុវត្ថិភាព និង មិន​ដាក់​កញ្ចក់​ព្រមទាំង​អ្នកបើកបរ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង និង​បំពាក់​ភ្លើង​ឡាស៊ែ​នោះ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ឈាន​ដល់​ធ្វើការ​ឃាត់​ម៉ូតូ​ខុស​បច្ចេកទេស​ចំនួន​១៦៥​គ្រឿង​ដូច​ជា មិន​ពាក់មួក​សុវត្ថិភាព និង មិន​ដាក់​កញ្ចក់​ព្រមទាំង​អ្នកបើកបរ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង និង​បំពាក់​ភ្លើង​ឡាស៊ែ​នោះ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ បន្ត​ទៀត ដូច​ភ្លៀងរលឹម​ដើម្បី​ពិនិត្យ​ណែនាំ និង​តម្រូវ​ឱ្យ​រៀបចំ​តាម​លក្ខណៈ​ដើម​វិញ​ព្រមទាំង​ធ្វើ​កិច្ចសន្យា​ណែនាំ​ឱ្យ​ម៉ូតូ​ទៅ​ម្ចាស់​វិញ ចំណែក​សម្ភារ​ដែល​កែ​ច្នៃ​ទាំង​អស់នោះ​ត្រូវ​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដោយ​មិន​ប្រគល់​ឱ្យ​ម្ចាស់​វិញ​នោះ​ទេ ដែល​មាន​ទីតាំង ស្ថិត​នៅ​ពី​ខាងលិច​ស្ទឹង​សៀមរាប មុខ​ព្រះ​វិហារ ព្រះ​អង្គ​ចេក ព្រ​អង្គ​ចម ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ឯក ជឹ​ម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ដើម្បី​ទប់ស្កាត់​អប់រំ​ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​បាន​ឃាត់​ម៉ូតូ​ខុស​លក្ខណៈ​​បច្ចេកទេស​បាន​ចំនួន​១៦៥​គ្រឿង ព្រមទាំង​បាន​ធ្វើការ​ពិនិត្យ​ណែនាំ និង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ដោយ​ធ្វើ​កិច្ចសន្យា ហើយ​យក​សម្ភារ​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​មក​បំពាក់​ដូច​របស់​ដើម​វិញ ដោយ​ដោះ​សម្ភារ​ខុស​លក្ខណៈ​បច្ចេក​ចេញ​រួច​យក​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដោយ​មិន​ប្រគល់​ឱ្យ​ម្ចាស់​វិញ​នោះ​ទេ ។

លោក​វរសេនីយឯក ជឹ​ម សុវណ្ណ មាន​ប្រសាសន៍​ទៀត​ថា ដែល​រហូត​មក​ទល់​ពេល​នេះ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្ត​នៅ​តែ​បន្ត​ពិនិត្យ​ឃើញ​ថា គឺ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នៅឡើយ​ទេ ចំពោះ​ការ​ធ្វើការ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ហើយ​អ្នក​ប្រើប្រាស់​ទោច​ក្រ​ក្រ​យានយន្ដ​មួយ​ចំនួន​មិន​បាន​ពាក់មួក​សុវត្ថិភាព និង​ដាក់​កញ្ចក់ ព្រមទាំង​អ្នកបើកបរ​ដោយ​ប្រើប្រាស់​ម៉ូតូ ដែល​មានការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ឮ​សំឡេង​ខ្លាំង និង​បំពាក់​ភ្លើង​ឡាស៊ែ​ជាដើម ដែល​ខុស​លក្ខណៈ​បច្ចេកទេស និង​ច្បាប់​ហាមឃាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ