ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ចំនួន​១១​រូប​សម្ដែង​ការ​សោកស្តាយ ក្រោយ​ជាប់គុក​ជាង​៣​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកទោស​អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា​នេះ បាន​សរសេរ​លិខិត​រួម​គ្នា​មួយ​ជាមួយនឹង​ស្នាម​មេដៃ​របស់​ខ្លួន ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកទោស​អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា​នេះ បាន​សរសេរ​លិខិត​រួម​គ្នា​មួយ​ជាមួយនឹង​ស្នាម​មេដៃ​របស់​ខ្លួន ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដើម្បី​សុំ​ឲ្យ​មានការ​ដោះ​លែង តាម​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​ស្នើ​សុំ​ព្រះ​រាជទាន​លើកលែងទោស​ដល់​ពួក​គាត់​។ ទណ្ឌិត​ទាំង​១១​នាក់ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ដល់​២០​ឆ្នាំ ពី​បទ​ដឹកនាំ​កុបកម្ម និង​ចូលរួម​កុបកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​ក្បែរ​វត្ត​ភ្នំ បណ្តាល​ឲ្យ​សន្តិសុខ​ជាង​៣០​នាក់​របួស​។

យោង​តាម​លិខិត ដាក់​ជូន​សម្តេច ហ៊ុន សែន ទណ្ឌិត​ដែល​បាន​ផ្តិត​មេដៃ​រួម​មាន​៖ លោក​១.​មា​ជ សុ​វ​ណ្ណា​រ៉ា ២.​លោក ស៊ុំ ពុ​ទ្ធី ៣.​លោក អឿ ណា​រិ​ត ៤.​លោក អ៊ុ​ក ពេជ្រ​សំណាង ៥.​លោក សាន គឹ​ម​ហេង ៦.​លោក អាន បឋម ៧.​លោក នាង សុ​ឃុន ៨.​លោក ឃិ​ន រឿ​ន ៩.​លោក ឃិ​ន ជំរឿន លោក​.​ទេព ណា​រិ​ទ្ធ ១០.​លោក​សាន សីហៈ និង​១១.​លោក​កែ ឃី​ម​។ ទណ្ឌិត​ទាំងនេះ​ត្រូវ​បាន​ចាប់ខ្លួន​កំឡុង​ខែកក្កដា និង​ខែវិច្ឆិកា​ឆ្នាំ​២០១៤​។ តែ​តាម​ព័ត៌មាន​ក្រៅផ្លូវការ​ថា លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១០​នាក់ នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​នេះ​។ នេះ​បាន​បើក​ភរិយា​យ លោក មា​ជ សុ​វ​ណ្ណា​រ៉ា​។

យោង​តាម​ភរិយា​លោក មា​ជ សុ​វ​ណ្ណា​រ៉ា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​(Jamie Meach) នៅ​ថ្ងៃ​ទី​២៧ សីហា បាន​បញ្ជាក់ ថា​«​ខ្ញុំ​រំភើបចិត្ត​ណាស់​ស្វាមី​របស់​នាង​ខ្ញុំ គឺ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា រួម​ទាំង​១០​នាក់​ផ្សេង​ទៀត​កំពុង ដូរ​សម្លៀក​បំពាក់​បំពេញ​ក្រដាស​ស្មា​ម និង​បាន​ចេញ​ផុត​ពី​គុក​ព្រៃ​ស​នៅ​ថ្ងៃ​នេះឯង ប្រហែល​ម៉ោង​២​រ សៀ​ល​នេះ​»​។ លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១០​រូប​ផ្សេង​ទៀត នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នៅ​រសៀល ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី ពួក​គេ​បាន​សរសេរ​លិខិតស្នើ​សុំ​លើកលែងទោស​ទៅ​ប្រមុខ​រដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២៤ ខែសីហា កន្លង​មកនេះ​។

ជាង​នេះ​ការ​សុំ​លើកលែងទោស​នេះ​ក្រោយ​មានការ​លើកលែងទោស​សកម្មជន​ដីធ្លី អ្នកនយោបាយ និង​អ្នក​សារព័ត៌មាន​ជា​បន្តបន្ទាប់​។ ជាមួយ​គ្នា​នេះ​ផង​ដែរ កាលពី​ពេល​ថ្មី​ៗ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា សម្តេច​មាន គ ម្រោ​ង​នឹង​ធ្វើការ​ដោះ​លែង​អ្នកទោស មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​។ ក្រុម​ទណ្ឌិត​ទាំង​១១​នាក់ កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សបាន​លើក​ឡើង​ក្នុង​លិខិត​រួម​គ្នា​ថា (​សូម​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សំណើ​សម្តេច​មេត្តា​ជួយ​អន្តរាគមន៍​ស្នើ​លើកលែងទោស​យើង​ទាំងអស់​គ្នា បាន​រួច​ផុត​ទោស និង​មាន​សេរីភាព​)​។

ទណ្ឌិត​ទាំងនោះ​បាន​លើក​ឡើង​ថា ពួក​គេ​ត្រូវ​បាន​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​តាម​អំណាច​សាលក្រម ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥​។ ទណ្ឌិត​បញ្ជាក់​ថា ”​ពួក​យើងខ្ញុំ​ចំនួន​៣​នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២០​ឆ្នាំ​ម្នាក់ និង​ចំនួន​៨​នាក់ ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់​ៗ៧​ឆ្នាំ​”​។ បន្ទាប់​ពី​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជនជាប់ចោទ​បាន​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​សម្រេច​នេះ​។ តែ​ចៅក្រម​សាលាឧទ្ធរណ៍​បាន សម្រេច​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចាត់​ទុក​បានការ​ដដែល រក្សា​ការ​សម្រេច​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ២០១៥​។

ក្រោយមក​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ទើប​ពួក​គាត់​បាន​ប្តឹង​សាល​ទុក្ខ​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ទៅ​កាន់​តុលាការ​កំពូល​។ ក្រុម​ទណ្ឌិត​បាន​លើក​ឡើង​ថា ពួក​គាត់​បាន​ជាប់​ពន្ធនាគារ​ប្រមាណ​៣​ឆ្នាំ​កន្លង​មកនេះ​។ ទណ្ឌិត​បាន​សរសេរ​ថា​៖ ”​ពួក​យើងខ្ញុំ​មានការ​សោកស្តាយ​ដែល​បាន​ចូលរួម​បាតុកម្ម​នៅ​ទីលាន ប្រជាធិបតេយ្យ​ក្បែរ​ស្ពាន​នាគ ”​ដែល​អាជ្ញាធរ​បាន​សម្រេច​បិទ​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ដែល​មិន​បាន​ពិចារណា​ឲ្យ​បាន​ដិត​ដល់ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្តាប់​ធ្លាប់​សង្គម​។

ក្រុម​ទណ្ឌិត​បាន​លើក​ឡើង​ពី​ការ​លំបាក​របស់​គ​ក្រុម​គ្រួសារ កូន​មិន​បាន​ចូល​រៀន បោះបង់​សាលា បាត់បង់​ការ​រកស៊ី​ឬ​មុខរបរ​ថា ”​យើងខ្ញុំ​ទាំងអស់​គ្នា​កំពុង​ជាប់​ឃុំ ជា​អ្នកទោស​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ ពិតជា​មានការ​នឹករលឹក​ដល់​គ្រួសារ ឪពុក​ម្តាយ ហើយ​កូន​បាន​បោះបង់​ចោលការ​សិក្សា​ដោយសារ​ឪពុក​ជាប់​ពន្ធនាគារ និង​បាត់បង់​ការងារ បាត់បង់​មុខរបរ​រកស៊ី និង​បាត់បង់​ការ​រកស៊ី​”​។ ក្រុម​ទណ្ឌិត​បាន​លើក​ឡើង​ថា ពួក​គាត់​បានដឹង​តាម​រយៈ សារព័ត៌មាន​ថា ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ជាង​៨៣% និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ភ្លូកទឹកភ្លូកដី​បាន​ទទួល​អាសនៈ​ទាំងអស់​១២៥ នៅ​ក្នុង​រដ្ឋសភា​អាណិត​ទី​៦​។

ពួក​គាត់​បាន​អះអាង​ថា ”​យើងខ្ញុំ​ទាំងអស់​គ្នា​សន្យា​ថា មិន​ចូលរួម​បាតុកម្ម​ណាមួយ​ឬ ធ្វើ​សកម្មភាព​ណាមួយ​ដោយ​គ្មាន​ការ​ពិចារណា​មួយ​ឡើយ​។ យើងខ្ញុំ​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​ព្រមទាំង​ចូល​ការពារ​សន្តិភាព ដែល​សម្តេច​បាន​ខិតខំ​កសាង​យ៉ាង​លំបាក​មួយ​នេះ​ឲ្យ​បាន​គង់វង្ស​ជា​និច្ច​និរន្ត​ន៍ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​”​។ តែ​គិត​ត្រឹម​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៧ ខែសីហា​នេះ ក្រុម​គ្រួសារ​របស់​ទណ្ឌិត និង​អ្នក​សារព័ត៌​មានបាន​ទៅ​រង់ចាំ​នៅ​ខាង​មុខ​ច្រក​ទ្វារ​ពន្ធនាគារ​។ ចំណែក​មន្ត្រី​ពន្ធនាគារ និង​តុលាការ​បាន​អះអាង​ថា មិន​ទាន់​មាន​ព្រះរាជ​ក្រិ​ត្យ ឬ​ដីកា​ពី​ព្រះរាជអាជ្ញា​តុលាការក្រុង បញ្ជូន​ទៅ​ដល់​គុក​ព្រៃ​ស​នៅឡើយ​។

សូម​ជម្រាប​ថា ក្នុង​រយៈពេល​តែ​មួ​យស​ប្តា​ហ៍ ព្រះមហាក្សត្រ​បាន ចេញ​ព្រះរាជក្រឹត្យ​លើកលែង​អ្នកទោស​តាម​សំណើ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មួយ​ចំនួន ដូច​ជា​៖ លោក គឹ​ម សុខ អ្នកវិភាគ​សង្គម លោកស្រី ទេព វ​ន្នី អតីត​សកម្មជន ដីធ្លី​បឹង​កក់ និង​សហការី ចំនួន​៣​នាក់ លោក អ៊ុំ សំ​អាន អតីត​សមាជិក​រដ្ឋសភា គណបក្ស​សង្គ្រោះ​ជាតិ និង អតីត​បុគ្គលិក​វិទ្យុ អាស៊ី​សេរី​ចំនួន​២​នាក់ ដោយ​យោង​តាម​ព្រះរាជ​ក្រិ​ត្យ​លើកលែងទោស និង​ដីកា​របស់​តុលាការ​។ នៅ​ខាង​មុខ​ពន្ធនាគារ​គេ​បានឃើញ​វត្តមាន​អតីត​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​លោក ប៉ុ​ល ហំ​ម លោក អ៊ុំ សំ​អាន និង​សកម្មជន​សង្គម​ស៊ី​វិល​លោក គឹ​ម សុខ ដែល​ទើប​ចេញពី​ពន្ធនាគារ មក​ឈរ​ចាំ​ទទួល​ទណ្ឌិត​១១​នាក់​នេះ ជាមួយនឹង​ក្រុម​គ្រួសារ​ផង​ដែរ​៕

កែសម្រួលដោយ