ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួក​ធ្វើ​ពី​រោម​ដំរី​បុរាណ គ្រាន់តែ​ឮ​តម្លៃ​ក៏ញាក់​សាច់ដែរ

5 ឆ្នាំ មុន

លោក​វ្លា​ឌី​មៀ​រ៍ អាំ​ម៉ូ​សូវ​ (Vladimir Ammosov) ជនជាតិ​រុ​ស្ស៊ី ​នៅ​ក្រុង​យ៉ា​គុត (Yakutsk) ប្រកាស​លក់​មួក​ធ្វើ​ពី​រោម​ដំរី ​«mammoth» ជា​សត្វ​បុរាណ​ធ្លាប់​មាននៅ​តំបន់​ស៊ី​បេ​រី…

លោក​វ្លា​ឌី​មៀ​រ៍ អាំ​ម៉ូ​សូវ​ (Vladimir Ammosov) ជនជាតិ​រុ​ស្ស៊ី ​នៅ​ក្រុង​យ៉ា​គុត (Yakutsk) ប្រកាស​លក់​មួក​ធ្វើ​ពី​រោម​ដំរី ​«mammoth» ជា​សត្វ​បុរាណ​ធ្លាប់​មាននៅ​តំបន់​ស៊ី​បេ​រី ជា​ច្រើន​ម៉ឺន​ឆ្នាំ​មុន ។

លោក​វ្លា​ឌី​មៀ​រ៍ អាំ​ម៉ូ​សូវ​ បាន​អះអាង​ថា ​មិត្ត​របស់​លោក​ជា​អ្នក​យក​រោម​ដំរី​មក​ឲ្យ ខណៈ​ពេល​​គេ​ទៅ​ទេសចរណ៍​នៅ​ «Ust-Yanskiy» ភាគ​ខាងកើត​ឆៀង​ង​ខាងជើង​ប្រទេស​រុស្ស៊ី កាលពី​ពេលថ្មី​ៗ​កន្លង​មក ហើ​យ​ក៏​សម្រេចចិត្ត​យក​រោម​ដំរី​មេ​ម​ម៉ត ​(mammoth )​ មក​ធ្វើ​ជា​មួក ។

ទោះបីជា​មួក​នោះ​ពិបាក​ពាក់​ដោយសារ​មាន​ស្នាម​មុត​ក៏​ដោយ ប៉ុន្តែ​លោក​អាំ​ម៉ូ​សូវ​មាន​សង្ឃឹមថា ​គេ​អាច​រក​អ្នកទិញ​មួក​បាន ដោយ​លក់​ក្នុង​តម្លៃ​១០.០០០​ដុល្លារ ។

តាម​ទិន្នន័យ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ «Permafrost» របស់​រុ​ស្ស៊ី​ បញ្ជាក់​ថា តំបន់​នៅ​ក្រុង​យ៉ា​គុត និង​យ៉ា​គូ​ទី​យ៉ា​ (Yakutia) ក្នុង​ស៊ី​បេ​រី ​គឺជា​កន្លែង​ប្រទះ​ឃើញ​គ្រោងឆ្អឹង និង​បំណែក​ផ្សេង​ៗ​របស់​ដំរី​មេ​ម​ម៉ត​ដល់​ទៅ​៨០​ភាគរយ បើ​ប្រៀបធៀប​ទៅ​លើ​តំបន់​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ