ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​សម្រេច​លុប​ចោល​សេចក្តីព្រាងច្បាប់​ស្តី​ពី​នីតិវិធី​ជម្រះក្តី និង​វិវាទ​ការងារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រេច​លុប​ចោល​ទាំងស្រុង​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​នីតិវិធី​ជម្រះក្តី​វិវាទ​ការងារ​ទាំង​ស្រុក ដើម្បី​ទុក​ឱកាស​ឲ្យ​ក្រុមប្រឹក្សា​អា ជ្ញា​កណ្តាល​ដោះស្រាយ​បញ្ហា ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ។ លោក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រេច​លុប​ចោល​ទាំងស្រុង​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​នីតិវិធី​ជម្រះក្តី​វិវាទ​ការងារ​ទាំង​ស្រុក ដើម្បី​ទុក​ឱកាស​ឲ្យ​ក្រុមប្រឹក្សា​អា ជ្ញា​កណ្តាល​ដោះស្រាយ​បញ្ហា ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ។


លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ពិសេស​របស់​ភាគី​ពាក់ព័ន្ធ​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២៧ សីហា​នៅ សណ្ឋាគារ​សាន់​វ៉េ​បញ្ជាក់​ថា « ខ្ញុំ​បាន​សម្រេចចិត្ត និង​សុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ឈប់​ធ្វើ​ច្បាប់​ស្តី​ពី​នីតិវិធី​ជម្រះក្តី និង​វិវាទ​ការងារ ហើយ​ដើម្បី​ផ្តល់​ឱកាស​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បន្ត​ជួយ​ដោះស្រាយ​វិវាទ​ការងារ​» ។


លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏​បាន​លើក​ឡើង​ថា ការ​ឈប់​ធ្វើ​ច្បាប់​ស្តី​ពី​នីតិវិធី​ជម្រះក្តី និង​វិវាទ​ការងារ​នេះ ដោយសារ​តែ​សេចក្តីព្រាងច្បាប់​នេះ​មាន​ចំណុច​មួយ​ចំនួន​ពាក់ព័ន្ធ និង​តួនាទី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ដើម្បី​ផ្តល់​ឱកាស​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​ទុកចិត្ត ។

ជាង​នេះ​បន្ទាប់​ពី​ភាគី​ពាក់ព័ន្ធ​រួម​មាន​អង្ក​ការ​

អន្តរជាតិ​ខាង​ការងារ​(ILO) បាន​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​នីតិវិធី​ជម្រះក្តី និង​វិវាទ​ការងារ​មាន​ភាគី​ទាំងអស់​បាន​មាន​មន្ទិល​សង្ស័យ​លើក​ការ​អស់​ទំនុកចិត្ត​លើក​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ។

លោក​បញ្ជាក់​ថា​«​យើង​នឹង​បន្ត​ទ្រទ្រង់ និង​យន្តការ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក៏​ដូច​ជា​មូល​និ​ធី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឲ្យ​មាន​ក្រេ​ឌី​ត​បន្ថែម​ទៀត​ឲ្យ​និរន្ត​ភាព​ក្នុង​រយៈពេល​វែង ។ យើង​គិត​ថា និរន្ត​ភាព​ត្រូវ​មាន​រយៈពេល​វែង​ព្រោះថា វា​ជា​តម្រូវការ​សង្គម​» ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា អាជ្ញាកណ្តាល​ត្រូវ​តែ​ផ្អែក​លើ​ស្ថាប័ន​ជា​ជាង​ការ​គិត​នាំ​យក​វិវាទ​មក​ដោះស្រាយ ដើម្បី​ទទួល​បាន​មូលនិធិ​នោះ​ទេ ។ លោក​ថា វិវាទ​ការងារ​នៅ​ពេល បច្ចុប្បន្ន​នេះ​បាន​ធ្លាក់​ចុះ ហើយ​ការ​ធ្លាក់​ចុះ​នេះ​មិនមែន​មក​ពី​ក្រសួង​ការងារ​មិន​ចង់​ឲ្យ​មាន​វិវាទ នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៧​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​បាន​ដោះស្រាយ​វិវាទ​បុគ្គល​ចំនួន​៤៧៦​ករណី សះជា​២២៨​ករណី មិន​សះជា​ចំនួន​១៩១​ករណី និង​មោឃៈ​ចំនួន​៥៧​ករណី និង​ដោះស្រាយ​វិវាទ​ការងារ​រួម​ចំនួន​១២៧​ករណី សះជា​៥៦​ករណី និង​មិន​សះជា​ចំនួន​៧០​ករណី និង​មោឃៈ​ចំនួន​០១​ករណី ។

លោ​កក ម៉ែ​ន និម្មិត នាយក​ប្រ​តិ​បត្ត​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​នេះ​ថា កិច្ចប្រជុំ​ថ្ងៃនេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​មូលនិធិ​អាជ្ញាកណ្តាល ដើម្បី​រួម​គ្នា​គិត​ពី​បញ្ហា​ប្រឈម​រឿង​ថវិកា​ក្នុង​ការ​គាំទ្រ​ដល់​កិច្ច​ដំណើរការ​សកម្មភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នា​ពេល​ខាង​មុខ ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន និង​កំពុង​ដំណើរការ​សកម្មភាព​របស់​ខ្លួន​យ៉ាង​រលូន ប៉ុន្តែ​ជា​ក្តី​កង្វល់​នៅ​ពេល​ខាង​មុខ​អាច​នឹង​បញ្ហា​ប្រឈម​ទៅ​លើ​កង្វះ​ថវិកា​ដែល​ទាមទា​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជា​គំនិត​យោ​លប​ល់ និង​ស្វែងរក​យន្តការ​គាំទ្រ​ទុកជា​មុន ។ កន្លង​មក​ស្ថាប័ន​មួយ​នេះ​បាន​ប្រើប្រាស់​ថវិកាជាតិ​ថវិកា​ប្រទេស ផ្តល់​ជំនួយ និង​ថវិកា​អ្នក​ផ្តល់​ជំនួយ​ស្ម័គ្រ ដែល​ក្នុង​១​ឆ្នាំ​ៗ មាន​ចន្លោះ​ពី​៨០​ម៉ឺន ទៅ​ជាង​១​លាន​ដុល្លារ​សម្រាប់​ដោះស្រាយ​វិវាទ​ទូ​ទាំង​ប្រទេស ។ លោក​បញ្ជាក់​ទៀត​ថា ក្រុមប្រឹក្សា​មួយ​នេះ​ធ្លាប់​បាន​ដោះស្រាយ​ទៅ​លើ​វិវាទ​រួម​ជា​ច្រើន ដើម្បី​ពង្រីក​វិស័យ​ការងារ​នៅ​កម្ពុជា​បាន​ល្អ ជា​ពិសេស​ជម្រុញ​ឱ្យ​គ្រប់​ភាគី​នាំ​គ្នា​គោរព​ច្បាប់​រួម​គ្នា​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម មាន​ភាព​ចាស់ទុំ និង​ធ្វើ​ឱ្យ​វិវាទ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ក្នុង​ភាព​ជា​ដៃគូ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ក្រសួង​ការងារ​បាន​ធ្វើ​ការងារ​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និត​អស់​រយៈពេល​ប្រមាណ​ជាង​១៥​ឆ្នាំ​មក​ហើយ ដើម្បី​ឆ្ពោះទៅ​រក​ប្រព័ន្ធ​ទំនាក់ទំនង​វិជ្ជាជីវៈ​មួយ​ល្អ​ប្រសើរ​សម្រាប់​ទាំង​និយោជក និង​កម្មករនិយោជិត ។ កិច្ចសហការ​នេះ​បាន​សម្រេច​នូវ​សមិទ្ធផល​ជា​ច្រើន​គួរ​ឲ្យ​កត់សំគាល់​រួម​ទាំង​ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៦​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ទទួល​សំណុំរឿង​វិវាទ​ចំនួន​ជាង​២៦៥០ ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​កម្មករនិយោជិត​ជាង​១​លាន​នាក់ ហើយ​ទទួល​បាន​អត្រា​ជោគជ័យ​ចំនួន​៧៥% ក្នុង​ចំណោម​សំណុំរឿង​វិវាទ​ដែល​បាន​ដោះស្រាយ​ទាំងអស់ តាម​រយៈ​ការ​ផ្សះផ្សារ និង​ចំណាយពេល​ជា​មធ្យម​១៧​ថ្ងៃ ។

អស់​រយៈពេល​ជាង​១៥​ឆ្នាំ​ហើយ​ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​កំណើន​សេដ្ឋកិច្ចជាតិ ។ តាំងពី​ចាប់ផ្តើម​ដំបូង​ក្រុមប្រឹក្សា អាជ្ញាកណ្តាល​បាន​ទទួល​ជំនួយ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​បណ្តា​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា ។

តាម​ផែនការ​យុទ្ធសាស្ត្រ​២០១៤-២០១៨​ទាក់ទង​នឹង​និរន្ត​ភាព​របស់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្រសួង​នឹង​សហការ​ឱ្យ​កាន់តែ​ជិត​ស្និ​ទ​ជាមួយ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​ជួយ​ដល់​មូលនិធិ​ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អំពី​និរន្តរភាព​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​សម្រាប់​រយៈពេល​មធ្យម និង​រយៈ​វែង ដើម្បី​ឱ្យ​ស្ថាប័ន​មួយ​នេះ​អាច​ដំណើរការ​ការងារ​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ភាគី​ពាក់ព័ន្ធ​ជា​និរន្ត​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ