អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា លោកតាដែលជាអតីតទាហានកាលពីសង្គ្រាមលោកលើកទី២ Charles Betty ដែលពេលនេះមានអាយុ៩៥ឆ្នាំ បានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Northampton។
 និក្ខេបបទថ្នាក់បណ្ឌិតរបស់លោកតា សរសេរអំពីមូលហេតុដែលជនបរទេសរស់នៅប្រទេសអេស្ប៉ាញ ត្រឡប់មកនៅអង់គ្លេសពេលអាយុរបស់គេកាន់តែចាស់។ សំណេរនិក្ខេបបទនេះមាន ៤៨០០០ពាក្យ។

 លោកតាកើតនៅ Fleetwood អង់គ្លេស ក្នុងឆ្នាំ១៩២៣។ កាលនោះលោកតាមិនបានទៅសាលារៀនសូត្រអ្វីឡើយ ហើយក៏បានចូលធ្វើទាហាច្បាំងក្នុងសង្គ្រាមលោកលើកទីពីរ។ ពេលសង្គ្រាមចប់ភ្លាម លោកតាក៏ត្រឡប់ពីប្រទេសបារាំង មកកាន់ស្រុកកំណើត ដែលលោកតាត្រូវបានគេជម្រុញឲ្យរៀនវគ្គបណ្តុះបណ្តាលធ្វើជាគ្រូបង្រៀន។ នេះក៏ដោយសារតែស្រុកកំពុងត្រូវការអ្នកចេះដឹងក្រោយសង្គ្រាម ទើបលោកតាចាប់ផ្តើមចូលសាលាហើយអ្វីៗក៏ចាប់ផ្តើមពេលនោះមក។

 កាលពីឆ្នាំ១៩៨៦ លោកតា Betty បានរើមកនៅអេស្ប៉ាញ។ នៅពេលដែលលោកតាមកដល់ភា្លម មានគេប្រាប់លោកតាថា ប្រសិនបើចង់បានអាយុវែង យើងត្រូវតែសប្បាយឲ្យបានច្រើន និងប្រើខួរក្បាលឲ្យបានច្រើន។ លោកតាក៏រៀនរហូតទាល់តែបានសញ្ញាប័ត្រអនុបណ្ឌិត២ នៅសាកលវិទ្យាល័យ Brighton និង Nottingham។

 ប្រពន្ធរបស់លោកតាឈ្មោះ Eileen អាយុ៧៣ឆ្នាំ មានមោទនភាពយ៉ាងខ្លាំងនូវអ្វី ដែលស្វាមីរបស់គាត់បានធ្វើ។ កូនស្រីរបស់ពួកគាត់ឈ្មោះ Jillian Oakham អាយុ៦៨ឆ្នាំ ក៏បានចូលរួមអបអរផងដែរ៕

ចែករំលែកព័តមាននេះ