ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​! ផលិតផល​ក្លែងក្លាយ​ដល់​ទៅ​​២២​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ផលិត​សាប៊ូ​និង​គ្រឿងក្រអូប ព្រមទាំង​ឡេ​លាប​ខ្លួន​មួយ​កន្លែង​ដែល​សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត និង​ក្លែងក្លាយ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ចុ​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ ។ បន្ទាប់​មក​បាន​ចុះ​ទៅ​សហ​ការ​​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ចុះ​ធ្វើការ​ឆែកឆេរ​និង​បង្ក្រាប​ជាក់ស្ដែង​។…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ផលិត​សាប៊ូ​និង​គ្រឿងក្រអូប ព្រមទាំង​ឡេ​លាប​ខ្លួន​មួយ​កន្លែង​ដែល​សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត និង​ក្លែងក្លាយ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ចុ​ក្រសួងមហាផ្ទៃ ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ ។ បន្ទាប់​មក​បាន​ចុះ​ទៅ​សហ​ការ​​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ចុះ​ធ្វើការ​ឆែកឆេរ​និង​បង្ក្រាប​ជាក់ស្ដែង​។

សមត្ថកិច្ច​ដកហូត​បាន​ផលិតផល​សម្រេច រួម​ជាមួយ​វត្ថុធាតុដើម​សរុប​២២​មុខ មាន​ទម្ងន់​ប្រហែល​៥​តោន ព្រមទាំង​សម្ភារៈ​ឧបករណ៍​សម្រាប់​ដំណើរការ​ផលិត​ជា​ច្រើន​មុខ​ទៀត ។ ចំណែក​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​ម្ចាស់​ទីតាំង​ក៏​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សួរនាំ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ផង​ដែរ​។

ប្រតិបត្តិ​ការណ៍​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ឃ្លាំង​លេខ​៨៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លៈ​វ៉េ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក​ព្រះរាជអាជ្ញា​រង ស្រី ម៉ា​នី និង​លោក​លោក​ក្រឡាបញ្ជី ហ៊ី រត្ត​ន៏​។ ទីតាំង​ខាងលើ​លួច​នាំ​ចូល​វត្ថុធាតុដើម​ពី​បរទេស និង​ផលិត​សាប៊ូ​និង​គ្រឿងក្រអូប ព្រមទាំង​ឡេ​លាប​ខ្លួន​ខុសច្បាប់ និង​ក្លែងក្លាយ ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​ឈ្មោះ ZOU ZHIQIANG ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​។

មន្ត្រី​នគរបាល​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ចុះ​បង្ក្រាប​នោះ កម្លាំង​នគរបាល​ខាងលើ​បាន​រក​ឃើញ​និង​ដកហូត​ផលិតផល​ព្រមទាំង​វត្ថុធាតុដើម​មួយ​ចំនួន​រួម​មាន​,White Tare Sunny ចំនួន​៦០០​ដប​ធំ​, Detesgent Sunny ចំនួន​៣៦​ដប​តូច​, Whit Tere Sunny , ក្រេ​ម B.lekes ទីប​ចំណុះ​៣០០​មី​លី​លី​ត្រ​ចំនួន​២១១២​ទីប​, ក្រេ​ម B.lekes ដប​ចំនួន​៤៨៤​ដប​, ទឹកអប់​ម៉ាក​M ៤​ប្រភេទ​ចំនួន​២០០​ដប​, Detergent Sunny ចំណុះ​៤៥០០​មី​លី​លី​ត្រ ចំនួន​១១៨​ប៊ីដុង​, វត្ថុធាតុដើម​ម្សៅ​(H1144/1kg) ចំនួន​៧​កំប៉ុង​, វត្ថុធាតុដើម​ទឹក​ចំ​នួ​៨​ធុង​, វត្ថុធាតុដើម​ម្សៅ​ចំនួន​១០​ការុង​, ប៊ីដុង​ទទេរ​ចំនួន​១៥០០ ព្រមទាំង​ម៉ាស៊ីន​, ម៉ូ​ទ័​រ​, ឧបករណ៍​សម្រាប់​ផលិត​សាប៊ូ និង​សម្ភារៈ​ជា​ច្រើន​មុខ​ទៀត ហើយ​សរុប​ផលិតផល​សម្រេច​និង​វត្ថុធាតុដើម ត្រូវ​ដកហូត​នោះ​សរុប​មាន​ចំនួន​២២​មុខ​និង​មាន​ទម្ងន់​ប្រហែល​៥​តោន​។

ក្រៅពី​នេះ​នគរបាល​បាន​ដកហូត​យក​រថយន្ត​២​គ្រឿង​ទៀត ក្នុង​នោះ​១​គ្រឿង​ម៉ាក​សាំ​យ៉ុ​ងពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2២J-៥១៦២ និង​មួយ​គ្រឿង​ទៀត​ម៉ាក​គា ជា​រថយន្ត​ទ្រុងពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-៧៤៣១​។ បន្ទាប់​មក​បាន​ហៅ​ម្ចាស់​ទីតាំង​ជនជាតិ​ចិន​ឈ្មោះ​ZOU ZHIQIANG នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ចាត់ការ​តាម​ច្បាប់​ផង​ដែរ ដោយ​សង្ស័យ​ថា​បុរស​នេះ​លួច​នាំ​ចូល​វត្ថុ​ធាតុ​ដើម​មក​ផលិត​សាប៊ូ គ្រឿងក្រអូប ឬ​ឡេ​លាប​ខ្លួន​ដោយ​ខុសច្បាប់​និង​ក្លែងក្លាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ