ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេមេគង្គអាចនឹងហក់ឡើងជាថ្មីម្តងទៀត…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៤ ខែសីហា បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ដែល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន និង​ព្យាករ​ណ៍​លើ​ស្ថានភាព​អា​កាស​​ធាតុ​រួច​មក​ឃើញ​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៤ ខែសីហា បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ដែល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន និង​ព្យាករ​ណ៍​លើ​ស្ថានភាព​អា​កាស​​ធាតុ​រួច​មក​ឃើញ​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​សីហា ឆ្នាំ​២០១៨ មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​កើត​ឡើង​​នៅ​លើ​តំបន់​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ។

ទន្ទឹម​នឹង​នេះ ព្រះរាជាណាចក្រ​កម្ពុជា ​ក៏​បាន​និង​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្សោយ​ផង
​ដែរ ។

យោង​តាម​ការ​ព្យាករ លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អាកាសធាតុ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​តំបន់​អាង​ទន្លេមេគង្គ មាន​ស្ថានភាព​ដូច​ខាងក្រោម ៖
១-​សម្រាប់​ប្រទេស​កម្ពុជា ៖
-​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​បណ្តា​ខេត្ត​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម អាច​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ។
-​បណ្តា​រាជធានី​-​ខេត្ត​ដទៃ​ទៀត អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ។
២-​តំបន់​អាង​ទន្លេមេគង្គ ៖ចាប់ពី​តំបន់​ស្ថានីយ​តម្រងទឹក​ភ្លៀង​-​ជល​សាស្ត្រ​នគរ​ភ្នំ​(​ខ្សែវ័ណ្ឌ​ទី​១៧ នៃ​រយៈទទឹង​ខាងជើង​)​ទៅ​ទិស​ខាងជើង អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន ។ ការ​ធ្លាក់​ភ្លៀង​នេះ អាច​នឹង​បង្ក​ឱ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​ថ្មី​ម្តងទៀត ។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​គូសបញ្ជាក់​ថា ក្រសួង​កំពុង​បន្ត​តាមដាន​លើ​បាតុភូត​ធម្មជាតិ​នេះ​យ៉ាង​យកចិត្តទុកដាក់ ហើយនឹងជម្រាប​ជូន​នូវ​ព័ត៌មាន​ជា​បន្តបន្ទាប់​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ