ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​!​ ឆក់​យក​ជីវិត​មនុស្ស​ដល់​ទៅ​២​នាក់​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មានករណី​រន្ទះបាញ់​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​យ៉ាង​អាណោចអាធ័ម ចំណែក​ម្នាក់​ទៀត​បាន​រង​របួស ពេលនាំគ្នា​​ដើរ​ដេញគោ​នៅ​វាលស្រែ ខណៈ​មេឃ​កំពុង​ភ្លៀងខ្លាំង​ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ ​ខែសីហា​ ឆ្នាំ​២០១៨…

ខេត្តពោធិ៍សាត់ ៖ មានករណី​រន្ទះបាញ់​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​យ៉ាង​អាណោចអាធ័ម ចំណែក​ម្នាក់​ទៀត​បាន​រង​របួស ពេលនាំគ្នា​​ដើរ​ដេញគោ​នៅ​វាលស្រែ ខណៈ​មេឃ​កំពុង​ភ្លៀងខ្លាំង​ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ ​ខែសីហា​ ឆ្នាំ​២០១៨ នៅ​ភូមិ​ផ្លូវ​លួង ឃុំ​កញ្ជរ​ ស្រុក​កណ្ដៀង ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ៖ ១-​ឈ្មោះ ធន ថង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​ស្លាប់ ២-​ឈ្មោះ ប៉ិល យោ​ម ភេទ​ស្រី អាយុ​៥៤​ឆ្នាំ បាន​ស្លាប់ និង​៣-​ឈ្មោះ ស្រី គី​ម ភេទ​ប្រុស អាយុ ១៦​ឆ្នាំ បាន​រង​របួស ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​ផ្លូវ​លួង និង​ភូមិ​ព្រែក​ត្របែក ក្នុង​ឃុំ​កញ្ជរ​ជាមួយ​គ្នា​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​នោះ មេឃ​ខ្មៅ​ងងឹត​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្លេកបន្ទោរ​ឆ្វាត់ឆ្វែង​គួរ​ឲ្យ​ភ័យ​ខ្លាច​។ ឃើញ​ដូច្នេះ ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​នាំ​គ្នា​ទៅ​ដេញគោ​ក្របី​បញ្ចូល​ក្រោល ចៀសវាង​កុំឱ្យ​គោក្របី​ដើរ​ឆ្ងាយ​ពី​ផ្ទះ​ពេល​មេឃ​កំពុង​ភ្លៀង ។

ប្រភព​ដដែល​បាន​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ទើបតែ​ចេញ​ទៅ​បាន​ប្រហែល​១០០​ម៉ែត្រ ភ្លៀង​ក៏​ចាប់ផ្ដើម​ធ្លាក់​មក​យ៉ាង​ខ្លាំង​ ពេលនោះ​​ជន​រង​គ្រោះ​ទាំង​៣​នាក់​កំពុង​រត់​ដេញគោ​ក្របី​ត្រឡប់​មកដល់​វាលស្រែ​ក្រោយ​ផ្ទះ ក៏ស្រាប់តែ​ត្រូវ​រន្ទះបាញ់ បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​សន្លប់​ត្រូវ​បាន​អ្នកស្រុក​ជួយ​ទាន់​។

ក្រៅពី​ករណី​រន្ទះ​បាញ់​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​២​នាក់ និង​ម្នាក់ទៀត​បានរងរបួស​ខាងលើ​ ក៏​មាន​ករណី​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង និង​រលំ​ដើមឈើ​មួយ​ចំនួន​ក្នុង​ឃុំ​កញ្ជរ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ