ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ម៉ាក​ហុង​ដា​រអិល​បុក​មាត់​លូ​ស្លា.ប់​មនុស្ស​4​នាក់​

12 ឆ្នាំ មុន

កាសែត​ថៃ​ផ្សាយ​ថា​ កាល​ពី​វេលា​ម៉ោង​១ និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥​ មេសា​ ប៉ូលិស​ប្រចាំ​នៅ​ទីក្រុង​បួយ៉ៃ​ ខេត្ត​ណា​ខន​រាជ​សីមា​ ទទួល​ព័ត៌​មាន​ថា​ មាន​ឧបទ្ទវ​ហេតុ​រថយន្ត​ធុន​តូច​មួយ​គ្រឿង​បាត់​ជំហរ​ធ្លាក់​ផ្លូវ​ បុក​មាត់​លូ​ស្លា.ប់​មនុស្ស​៤​នាក់​ នៅ​ផ្លូវ​លេខ​២០២​ ចន្លោះ​ស្រុក​បួយ៉ៃ​-ឆា​យ៉ា​ភូមិ​ ។

កាសែត​ថៃ​ផ្សាយ​ថា​ កាល​ពី​វេលា​ម៉ោង​១ និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥​ មេសា​ ប៉ូលិស​ប្រចាំ​នៅ​ទីក្រុង​បួយ៉ៃ​ ខេត្ត​ណា​ខន​រាជ​សីមា​ ទទួល​ព័ត៌​មាន​ថា​ មាន​ឧបទ្ទវ​ហេតុ​រថយន្ត​ធុន​តូច​មួយ​គ្រឿង​បាត់​ជំហរ​ធ្លាក់​ផ្លូវ​ បុក​មាត់​លូ​ស្លាប់​មនុស្ស​៤​នាក់​ នៅ​ផ្លូវ​លេខ​២០២​ ចន្លោះ​ស្រុក​បួយ៉ៃ​-ឆា​យ៉ា​ភូមិ​ ។

ក្រោយ​ពេល​ទទួល​ដំណឹង​ សមត្ថ​កិច្ច​ឆ្ពោះ​ទៅ​ចំណុច​កើត​ហេតុ​ ប្រទះ​ឃើញ​រថយន្ត​ម៉ាក​ហុង​ដា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ក្រុង​បាង​កក​ ធ្លាក់​ផ្លូវ​ជ្រុល​បុក​មាត់​លូ​បង្ហូរ​ទឹក​នៅ​ក្បែរ​ផ្លូវ​ ដោយ​ផ្នែក​ខាង​មុខ​រថយន្ត​ខូច​ខាត​ទាំង​ស្រុង​ នៅ​ចំណុច​គីឡូ​ម៉ែត្រ​លេខ​៥០​ ផ្លូវ​លេខ​២០២​ ស្ថិត​ក្នុង​ស្រុក​បួយ៉ៃ​ និង​ប្រទះ​ឃើញ​មាន​អ្នក​ស្លាប់​ចំនួន​៤​នាក់​ ។

តាម​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា​ ជន​រងគ្រោះ​ដល់​ជីវិត​ទាំង​៤​នាក់​ជិះ​ក្នុង​រថយន្ត​ខាង​លើ​ ចេញ​ដំណើរ​ពី​ភូមិ​ដុន​ខុន​ដា​ ឃុំ​ឃុន​ថង​ ឆ្ពោះ​ទៅ​ស្រុក​បួយ៉ៃ​ តាម​បណ្តោយ​ផ្លូវ​លេខ​២០២​ ។ នៅ​ពេល​ដល់​ចំណុច​កើត​ហេតុ​ ស្ថិត​នៅ​បរិវេណ​ខាង​មុខ​សាលា​បឋម​សិក្សា​មួយ​កន្លែង​ រថយន្ត​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​មាត់​លូ​បង្ហូរ​ទឹក​នៅ​ក្បែរ​នោះ​ បណ្តាល​ឱ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​ស្លាប់​ទាំង​អស់​គ្នា​ ។
ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ ប៉ូលិស​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ មូល​ហេតុ​នៃ​ការ​កើត​ឧបទ្ទវ​ហេតុ​អាច​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ ធ្វើ​ឱ្យ​ផ្លូវ​រអិល​ ស្រប​គ្នា​ នឹង​អ្នក​បើក​បរ​រថយន្ត​ដោយ​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ជាប់​ ទើប​ធ្វើ​ឱ្យ​រថយន្ត​រេ​ចង្កូត​រអិល​ធ្លាក់​ផ្លូវ​ ទៅ​បុក​ជាប់​ជាមួយ​មាត់​លូ​បង្ហូរ​ទឹក​ បណ្តាល​ឱ្យ​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​ស្លាប់​ទាំង​អស់​ ៕