បុគ្គលដែលគួរឲ្យរាប់អាន គួរឱ្យគោរព គឺជាមនុស្សដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អបំផុត ពោលគឺមានការយកចិត្តទុកដាក់ចំពោះអ្នកក្រីក្រ ជនទុរគត អ្នកតូចទាប ដោយរៀបឫកពា រៀបចរិយា រួមទាំងសម្តីសំដៅសមរម្យ ទាំងទឹកចិត្តល្អ ។
បុគ្គលដែលគួរឲ្យសរសើរ គឺអ្នកដែលបានធ្វើនូវប្រយោជន៍ដល់ខ្លួនឯង និងប្រយោជន៍អ្នកដទៃ ស័ក្ដិសមជាមនុស្សដែលមានចិត្តប្រសើរខ្ពង់ខ្ពស់ ។
អ្នកដែលឆ្លាតក្នុងការនិយាយស្តី ជាមនុស្សដែលនិយាយចេញទៅមិនឲ្យទាស់ត្រចៀកនៃអ្នកស្ដាប់ គឺនិយាយឲ្យគេសប្បាយចិត្ត មានសេចក្ដីសុខនៅពេលដែលគេបានស្ដាប់ពាក្យសម្តីនេះ មិននិយាយលើកតម្កើងខ្លួនឯង ហើយបន្តុះបង្អាប់អ្នកដទៃឱ្យគេអាប់យស។
អ្នកដែលចេះអត់ធន់ចំពោះពាក្យសម្ដីអ្នកដទៃ គឺជាមនុស្សអប់រំចិត្តបានល្អហើយ ទោះជាគេនិយាយពាក្យអសុរោះ ពាក្យទ្រគោះបោះបោកក៏មិនក្តៅក្រហាយ មិនក្រោធ តបនៅតែជាចិត្តត្រជាក់ ចិត្តនឹងជាធម្មតា ។
ចែករំលែកព័តមាននេះ