ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​មាន​ករណី​ប្លន់​យ៉ាង​កក្រើក(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីប្លន់ធនាគារមួយនៅមុននេះបន្តិច នៅធនាគារ RHB Indochina ដែលមានទីតាំងនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន  រាជធានីភ្នំពេញ…

រាជធានីភ្នំពេញ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីប្លន់ធនាគារមួយនៅមុននេះបន្តិច នៅធនាគារ RHB Indochina ដែលមានទីតាំងនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន  រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ខណៈនេះដែរ​កំពុង​តែ​មានការ​ភ្ញាក់ផ្អើល ហើយ​កម្លាំង​មាន​សមត្ថ​កិច្ច​ជា​ច្រើន​ក៏​កំពុង​តែ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ផង​ដែរ​។

ទោះបីជាយ៉ាងណាក៏ដោយ មានព័ត៌មានបញ្ជាក់ថា ករណីប្លន់នេះ មិនបានបង្កឲ្យបុគ្គលិកធនាគាររងរបួសអ្វីនោះទេ តែទឹកប្រាក់ប្រមាណជា ១០ម៉ឺនដុល្លារត្រូវបានរាយការណ៍ថា ត្រូវក្រុមជនល្មើសប្លន់យកបានសម្រេច ។ គិតត្រឹមម៉ោង ១ និង ២០ នាទីនេះ សមត្ថកិច្ចបានហ៊ុមព័ទ្ធទីតាំង ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្តផងដែរ ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូនជាបន្តបន្ទាប់ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ