ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបរថយន្ត០១​គ្រឿង ដឹកស៊ុតមាន់​០៣​ម៉ឺ​ន​គ្រាប់ ​នាំពី​វៀតណាម ដោយគ្មាន​លិខិតអនុញ្ញាត

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​បង្ក្រាប​បទល្មើស​ចលនា​សត្វ ស្ទាក់​ចាប់​បានរថយន្ត០១​គ្រឿង ដឹក​ស៊ុតមាន់ ចំនួន៣​ម៉ឺ​ន​គ្រាប់ ដឹក​ចេញពី​ប្រទេស​វៀតណាម គ្មាន​លិខិតអនុញ្ញាតអ្វី​​ឡើយ ចូលមកលក់ចែកចាយនៅរាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ ក្រុម​បង្ក្រាប​បទល្មើស​ចលនា​សត្វ ស្ទាក់​ចាប់​បានរថយន្ត០១​គ្រឿង ដឹក​ស៊ុតមាន់ ចំនួន៣​ម៉ឺ​ន​គ្រាប់ ដឹក​ចេញពី​ប្រទេស​វៀតណាម គ្មាន​លិខិតអនុញ្ញាតអ្វី​​ឡើយ ចូលមកលក់ចែកចាយនៅរាជធានី​ភ្នំពេញ ។

ប្រតិបត្តិ​ការណ៍​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២និង​៥០​នាទី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ ២០២៥ តាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្បែរផ្សារទំនើបអ៊ីអន៣ នៅសង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ បានអោយ​ដឹង​ថា មានរថយន្ត ០១​គ្រឿង ម៉ាក SSANGYONG ISTANA បាន​ដឹក​ស៊ុត​សត្វ​មាន់ ចេញពី​ប្រទេស​វៀតណាម តាម​ច្រក​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង គោលដៅឆ្ពោះ​មក​លក់​ចែកចាយ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ស៊ុតមាន់​ចំនួន ១០០​ដុំ ស្មើនឹង ៣​ម៉ឺ​ន​គ្រាប់ គឺ​មិន​មាន​លិខិតអនុញ្ញាត និងគ្មាន​លិខិត​សម្គាល់​អ្វី​នោះ​ឡើយ ។

ក្រោយ​ត្រួតពិនិត្យ​រួចរាល់ ជំនាញ​បាន​នាំ​យក​វត្ថុ​តាង រក្សារ​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ