ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ដង្កោ និង​ប៉ុស្តិ៍​ព្រៃវែង ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​លួច​២​ករណី​ផ្សេង​គ្នា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ និង​ប៉ុស្តិ៍​ព្រៃវែង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​ជន​រង​គ្រោះ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ចោរកម្ម ២​ករណី​ផ្សេង​គ្នា ក្នុង​នោះ​រួម​មាន​សកម្មភាព​លួច​យក​ស្លាក​លេខ​រថយន្ត…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ និង​ប៉ុស្តិ៍​ព្រៃវែង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​ជន​រង​គ្រោះ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ចោរកម្ម ២​ករណី​ផ្សេង​គ្នា ក្នុង​នោះ​រួម​មាន​សកម្មភាព​លួច​យក​ស្លាក​លេខ​រថយន្ត និង​សកម្មភាព​គាស់​ទម្លុះទម្លាយ និង​ឆ្កឹះ​សោ​ឃ្លាំង លួច​យក​សម្ភារៈ​ផ្សេង​ៗ ។

ករណី​ទី​១ ៖ លួច​ស្លាក​លេខ​រថយន្ត កាលពី​វេលា​ម៉ោង​១ រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ ត្រង់​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ពៅ សែ​ប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ភុ​ន រិ​ទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ជា​ម្ចាស់​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F-2042 ដែល​ត្រូវ​ជនសង្ស័យ​លួច​ដោះ​ស្លាក​លេខ​នោះ ។

នគរបាល​បាន​ប្រាប់​ថា កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥ បុរស​អ្នកបើកបរ​រថយន្ត​ដឹក​អី​វាន់​ម្នាក់​ឈ្មោះ វុ​ទ្ធី ឡុ​ង អាយុ​២៦​ឆ្នាំ បាន​បើករថយន្ត​០១​គ្រឿង​ខាងលើ ចេញពី​ឃ្លាំង​ការ៉ូ​យីហោ ធី​អរ (TR) ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ យក​ទៅ​ទុក​នៅ​ចំណុច​កើតហេតុ​។ លុះដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល ខណៈ​ឈ្មោះ វុ​ទ្ធី ឡុ​ង កំពុង​តែ​អង្គុយ​ចុច​ទូរ​សព្ទ​លេង ចម្ងាយ​ពី​រថយន្ត​ខាងលើ​ប្រមាណ​៣០​ម៉ែត្រ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ ពៅ សែ​ប ចូល​ទៅ​លួច​ដោះ​យក​ស្លាក​លេខ​រថយន្ត​ផ្នែក​ខាងក្រោយ​បាន​សម្រេច ហើយ​បម្រុង​បន្ត​ទៅ​លួច​ដោះ​យក​ស្លាក​លេខ​ខាង​មុខ​ថែម​ទៀត ប៉ុន្តែ​ត្រូវ​បាន​អ្នកបើកបរ​រថយន្ត​ឈ្មោះ វុ​ទ្ធី ឡុ​ង ឃើញ​ទាន់ ក៏​បាន​ស្រែក​ឆោឡោ​ថា ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល ។

នគរបាល​បាន​ប្រាប់​បន្ត​ថា ខណៈនោះ​ជនសង្ស័យ បាន​យក​ស្លាក​លេខ​រថយន្ត ដែល​ដោះ​បាន​រត់គេច​ខ្លួន ហើយ​អ្នកបើកបរ​រថយន្ត ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង ដេញ​តាម ហើយ​ទាន់​ត្រង់​ចំណុច​ផ្លូវ​បេតុង​ជាប់​របង​ពេល​នោះ​វិទ្យាល័យ​ទួល​អំពិល ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ បន្ទាប់​មក អ្នកបើកបរ​រថយន្ត​រូប​នោះ បាន​ទូរ​សព្ទ​ប្រាប់​នគរបាល​ប៉ុស្តិ៍​ដង្កោ ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

ករណី​ទី​២ ៖ លួច​មាន​ស្ថាន​ទម្ងន់ទោស​គាស់​ទម្លុះទម្លាយ​ដោយ​ជនសង្ស័យ​ម្នាក់​ប្រើ​ដង្កាប់​គាប​ហែក​ជញ្ជាំង​ស​ង្ក័​សី និង​ឆ្កឹះ​គន្លឹះបង្អួច​ឃ្លាំង​គ្មាន​លេខ មួយ​កន្លែង​លួច​យក​សម្ភារៈ ស្ថិត​នៅ​តាម​ផ្លូវលំ​ភូមិ​ព្រៃវែង​កើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥ ។

ជនសង្ស័យ​ឈ្មោះ លី សារី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ផលិត​ទឹកត្រី ស្នាក់​នៅ ក្នុងភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​) ។ រីឯ​បក្ខពួក​ចំនួន​០២​នាក់​ទៀត កំពុង​រត់គេច​ខ្លួន​រួម​មាន ៖ ១.​ឈ្មោះ យ៉ែ​ម ចិន្តា ភេទ​ប្រុស អាយុ​ប្រហែល​៣៤​ឆ្នាំ ។ ២.​ឈ្មោះ យ៉ែ​ម ពិសី ភេទ​ប្រុស អាយុ​ប្រហែល​៤៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។

ដោយឡែក ជន​រង​គ្រោះ​ម្ចាស់​ឃ្លាំង​ឈ្មោះ ម៉ែ​ន គឹ​ម​ហេង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

សម្ភារៈ​បាត់បង់​មាន​ដូច​ជា​ម៉ូ​ទ័​រ​កាត់​ដែក​១​គ្រឿង​, ខ្សែរ​ភ្លើង​០១​ដុំ​, ដែក​កា​យេ​៣​ដុំ​, រទេះអូស​ដី​១​គ្រឿង​, ដែក​សម្រាប់​គាប​ពុម្ព​លូ ចំនួន​៣០​ដើម និង​ប៉ុស្តិ៍​ផ្សា​១​គ្រឿង ។

ដោយឡែក​វត្ថុ​តាង ដែល​នគរបាល​ដកហូត​បាន​មក​វិញ រួម​មាន​ដង្កាប់​ដែក​ដង​ស្រោប​ជ័រ​ពណ៌​ខ្មៅ​លាយ​លឿង​១, រទេះអូស​១​គ្រឿង​, ដែក​សម្រាប់​គាប​ពុម្ព​លូ ចំនួន​២៤​ដើម ។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី យប់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ ជន​រង​គ្រោះ បាន​រៀបចំ​ទុកដាក់​សម្ភារៈ​ខាងលើ រួម​និង​របស់របរ​ផ្សេង​ទៀត នៅ​ក្នុង​ឃ្លាំង​នោះ ដោយ​បាន​ចាក់សោរ​ទ្វា​ឃ្លាំង​ត្រឹមត្រូវ រួច​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​សម្រាក​នៅផ្ទះ​ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ រហូត​ដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥ ទើប​ត្រឡប់​ទៅ​មើល​ឃ្លាំង​ខាងលើ​វិញ ស្រាប់តែ​បាត់​សម្ភារៈ​នៅ​ក្នុង​ឃ្លាំង​ខាងលើ​អស់ ហើយ​ឃើញ​មាន​ស្នាម​គាស់​ជញ្ជាំង​ស​ង្ក័​សី និង​ប​ង្អូ​ច​ខ្ទេចខ្ទី ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដើរ​រក ហើយ​បានឃើញ​សម្ភារៈ​ខាងលើ និង​ជនសង្ស័យ​ឈ្មោះ​លី សារី នៅផ្ទះ​របស់​បក្ខពួក​ឈ្មោះ យ៉ែ​ម ពិសី ស្ថិត​នៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ថា ខណៈនោះ​ជន​រង​គ្រោះ ក៏​បាន​សួរនាំ ទើប​ដឹង​ថា ជនសង្ស័យ​ឈ្មោះ លី សារី ជា​អ្នក​ធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​ទាំងនោះ រួច​យក​មក​ទុក​នៅផ្ទះ​របស់​ឈ្មោះ យ៉ែ​ម ពិសី​ខាងលើ ។ ជន​រង​គ្រោះ ក៏​បាន​ខ​ល​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ព្រៃវែង នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ ឲ្យ​ជួយ​អត្ត​រាគ​មន៍​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លី សារី រួម​និង​វត្ថុ​តាង​ខាងលើ បន្ទាប់​មក​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃវែង ។ ខណៈនោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​រួម​ជាមួយ​ឈ្មោះ យ៉ែ​ម ចិន្តា និង​ឈ្មោះ យ៉ែ​ម ពិសី​ដែល​ជា​បក្ខពួក​(​កំពុង​គេចខ្លួន​) ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​សម្ភារ​:​ក្នុង​ឃ្លាំង​ខាងលើ របស់​ជន​រង​គ្រោះ រួច​យក​ទៅ​លក់​អេ​ត​ចាយ​បាន​លុយ​ចំនួន ៣២,០០០(​បី​ម៉ឺន​ពីរ​ពាន់​រៀល​) រួច​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​ជាមួយ​បក​និង​ស៊ីចាយ​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ