ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​ទាំងអស់ ពិសេស​ពលរដ្ឋ​មាន​លំនៅ​ដ្ឋា​ន​ប្រប​ទន្លេ​ប្រយ័ត្ន​ជា​ប្រចាំ(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទឹកទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង​នៅ​មិន​ទាន់​បាន​ថយ​ចុះ​ក្រោម​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​នោះ​ទេ ហើយ​មាន​ផ្លូវ​ជា​ច្រើន​ខ្សែ​ក្នុង​ក្រុង​កំពុង​រង់​ការ​ជន់​លិច និង​កាត់​ផ្តាច់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ចូល​ទៅ​កាន់​លំនៅ​ដ្ឋា​ន ។ ដោយនៅ​ព្រឹក​ថ្ងៃ​២៣ សីហា​២០១៨ នេះ…

ខេត្តស្ទឹងត្រែង ៖ ទឹកទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង​នៅ​មិន​ទាន់​បាន​ថយ​ចុះ​ក្រោម​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​នោះ​ទេ ហើយ​មាន​ផ្លូវ​ជា​ច្រើន​ខ្សែ​ក្នុង​ក្រុង​កំពុង​រង់​ការ​ជន់​លិច និង​កាត់​ផ្តាច់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ចូល​ទៅ​កាន់​លំនៅ​ដ្ឋា​ន ។

ដោយនៅ​ព្រឹក​ថ្ងៃ​២៣ សីហា​២០១៨ នេះ ស្ថានីយ​ជល​សាស្ត្រ​ខេត្តស្ទឹងត្រែង​បាន​បង្ហាញ​ថា ទន្លេមេគង្គ​ទឹក​មាន​កម្ពស់ ១០.៧៨​ម៉ែត្រ ខុស​ពី​ល្ងាច​ថ្ងៃ​ម្សិល​ទឹក​មាន​កម្ពស់​១០.៨៥​ម៉ែត្រ ព្រឹក​ថ្ងៃនេះ​ទឹក​ស្រក​ចុះ​៧​សង់ទីម៉ែត្រ ខណៈ​កម្ពស់​ទឹក​១០.៧០​ម៉ែត្រ ជា​កម្ពស់​ដែល​ត្រូវ​ប្រកាស​អាសន្ន ។

ចំណែកទន្លេសេសាន​ទឹក​មាន​កម្ពស់​៩.៥៧​ម៉ែត្រ ខុស​ពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ទឹក​មាន​កម្ពស់​១០.១៥​ម៉ែត្រ ស្រក​ចុះ​០.៥៨​ម៉ែត្រ ខណៈ​ទឹក​មាន​កម្ពស់​១០.៥០​ម៉ែត្រ ជា​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ។ ទន្លេសេកុង​ទឹក​មាន​កម្ពស់​១១.១០​ម៉ែត្រ ខុស​ពី​ល្ងាចម្សិលមិញ​ទឹក ស្ថិត​ក្នុង​កម្ពស់​១១.៣៦​ម៉ែត្រ ឃើញ​ថា ទឹក​បន្ត​ស្រក​ចុះ​២៦​សង់ទីម៉ែត្រ ខណៈ​ទឹក​ស្ថិត​កម្ពស់​១១.៥០​ម៉ែត្រ គឺជា​កម្ពស់​ដែល​ត្រូវ​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន ។

ដូច្នេះ​ទន្លេ​ទាំង​៣ នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ឃើញ​ថា កម្ពស់​ទឹក​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់ លើស​ពី​កម្ពស់​ប្រកាស​អាសន្ន​ដដែល សូម​បងប្អូន​ពុក​ម៉ែ មីងមា​ទាំងអស់ ជា​ពិសេស​ពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ប្រប​នឹង​ដង​ទន្លេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បានជា​ប្រចាំ ដើម្បី​បញ្ជៀ​សបាន​ពី​ការ​កើតឡើង​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ