ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖ ការ​ដោះ​លែង​ជនជាប់ចោទ​មួយ​ចំនួន​ជា​ស្មារតី​បង្រួបបង្រួម​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ការ​ដោះ​លែង​ជនជាប់ចោទ​មួយ​ចំនួន​ជា​ស្មារតី​បង្រួបបង្រួម​ជាតិ​របស់​ថ្នាក់ដឹកនាំ​ប្រទេស ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ បន្ទាប់​ពី​តុលាការ​បាន​ដោះ​លែង​ជនជាប់ចោទ​មួយ​ចំនួន​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ការ​ដោះ​លែង​ជនជាប់ចោទ​មួយ​ចំនួន​ជា​ស្មារតី​បង្រួបបង្រួម​ជាតិ​របស់​ថ្នាក់ដឹកនាំ​ប្រទេស ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ បន្ទាប់​ពី​តុលាការ​បាន​ដោះ​លែង​ជនជាប់ចោទ​មួយ​ចំនួន​ដូច​ជា លោក គឹ​ម សុខ អ្នកវិភាគ​សង្គម លោកស្រី ទេព វ​ន្នី អតីត​សកម្មជន​ដីធ្លី និង​សហការី​៣​នាក់ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​២​នាក់ កាលពី​កន្លង​មកនេះ ។ ប៉ុន្តែ​នៅ​សកម្មជន​មួយ​ចំនួន និង​មេ​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅឡើយ ទេ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ សីហា​ថា ការ​ដោះ​លែង​ជនជាប់ចោទ​មួយ​ចំនួន គឺជា​ស្មារតី​បង្រួបបង្រួម​ជាតិ​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ជា​ឆន្ទានុសិទ្ធិ និង​នីតិវិធី​របស់​តុលាការ ហើយ​វា​គ្រាន់តែ​គាប់​ជួន ពេលវេលា​តែ​ប៉ុណ្ណោះ​មិនមែន​ការ​ដោះ​លែង​បាន​មក​ដោយសារ មាន​គំនាប​ណាមួយ​ពី​ខាងក្រៅ ឬ​ដោយ​ការ​តស៊ូ​របស់​មជ្ឈដ្ឋាន​ប្រឆាំង​ណាមួយ​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​សំណូមពរ​អ្នកវិភាគ​ទាំង​គ្រហស្ថ​ទាំង​បុព្វ​ជិត មេត្តា​កុំ​ឆ្លៀត​យក​ការ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​ការ​ដោះ​លែ ង​អ្នកជាប់ចោទ​ធ្វើ​ប្រធានបទ​វាយប្រហារ​មក​លើ​ការ​អនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ហើយ​ជៀសវាង​ការ​និយាយ​ញុះញង់​ដែល​នាំ​ឲ្យ​បែក បាក់​ជាតិ​ឲ្យ​សោះ ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មានការ​សោកស្តាយ​ពី​ការ​បាត់​បង់ដៃ​គូប្រកួត​ដែល​ហៅ​ថា ដ៏​មាន​សក្តានុពល ។ ក៏​ប៉ុន្តែ​មិន​អាច​មាន​មធ្យោបាយ​ណា​ជួយ​បាន​ដោយសារ​អតីត​បក្ស​ប្រឆាំង​មួយ​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ប្រឈម​មុខ​ចំពោះ​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ។

លោក​បញ្ជាក់​ថា «​ដូច្នេះ អតីត​បក្ស​ប្រឆាំង​ធ្វើ​ឲ្យ​បាត់​សិទ្ធិ​នយោបាយ​របស់​ខ្លួន ដោយ​ខ្លួនឯង​ដែល​មិន​អាច​ចូលរួម​បោះ​ឆ្នោត​បាន ដែល​ត្រូវ​តែ​ហ៊ាន​ទទួលស្គាល់​ការ​ពិត​នៃ​អំពើ​ប្រព្រឹត្ត​ល្មើសច្បាប់​របស់​ខ្លួន មិន​អាច​ប្រកែក​បាន​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ