ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់តែ​០,៨០ម៉ែត្រ​នឹងប្រកាស​អាសន្នហើយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ កំពស់​ទឹកទន្លេ​ចតុមុខ ឡើង​ដល់​កំពស់​នីវ៉ូ +៩,៧០​ម៉ែត្រ នៅ​សល់​០,៨០​ម៉ែត្រ ដល់​កំពស់​ប្រកាស​អាសន្ន +១០,៥០​ម៉ែត្រ ។

លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ខណៈ​ពេល​នេះ យើង​កំពុង​ប្រឈម​ទឹកជំនន់​ចំនួន ៣​ប្រភេទ គឺ​ជំនន់​ដោយ​ទឹកភ្លៀង ជំនន់​ដោយ​ទឹកទន្លេ និង​ជំនន់​ដោយ​ទឹកស្ទឹង​ព្រែក​ត្នោត ។ តំបន់​ខ្លះ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មាន​ស្ថានភាព​ដី​ទាប​ជាង​នីវ៉ូទឹក​ទន្លេ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ប៉ុន្តែ​ទោះជា​យ៉ាងណា រាជធានី​ភ្នំពេញ មិន​អាច​ទទួល​រង​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់​បាន​ឡើយ និង​មាន​សុវត្ថិភាព ដោយសារ​មាន​ទំនប់​ការពារ​ទឹកជំនន់​ដ៏​រឹង​មាំ​ព័​ទ្ឋ​ជុំវិញ​ទីក្រុង និង​មាន​ស្ថានីយ​បូមទឹក​ចំនួន​១៣​កន្លែង​ដែល​ភាគច្រើន​ជា​ស្ថានីយ​ថ្មី​មាន​សមត្ថភាព​បូមទឹក​កើន​ជាង​មុន​៣​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ