ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លូតលាស់​សេដ្ឋកិច្ច​ថៃ​មានការ​អន់​ថយ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ សេដ្ឋកិច្ច​ថៃ​លូតលាស់​ក្នុង​កម្រិត​ទាប​ជាង​មុន កាលពី​ត្រីមាស​ទី​២​កន្លង​មកនេះ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ បាន​រក្សា​ការ​ព្យាករ​លើ​ការ​លូតលាស់​ប្រមាណ​៤,២%​ទៅ​៤,៧%​សម្រាប់​ឆ្នាំ​២០១៨​នេះ និង​បង្កើន​ការ​ព្យាករ​លើ​ការ​នាំ​ចេញ ។ គណៈកម្មការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ​(NESDB)…

ទីក្រុង​បាងកក ៖ សេដ្ឋកិច្ច​ថៃ​លូតលាស់​ក្នុង​កម្រិត​ទាប​ជាង​មុន កាលពី​ត្រីមាស​ទី​២​កន្លង​មកនេះ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ បាន​រក្សា​ការ​ព្យាករ​លើ​ការ​លូតលាស់​ប្រមាណ​៤,២%​ទៅ​៤,៧%​សម្រាប់​ឆ្នាំ​២០១៨​នេះ និង​បង្កើន​ការ​ព្យាករ​លើ​ការ​នាំ​ចេញ ។

គណៈកម្មការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ​(NESDB) បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ផលិតផល​ក្នុងស្រុក​សរុប​(GDP) លូតលាស់​បាន​៤,៦%​កាលពី​ត្រីមាស​ទី​២ ទាប​ជាង​ត្រីមាស​ទី​១​ដែល​លូតលាស់​បាន ៤,៩%​។

NESDB ប្រាប់​ឲ្យ​ដឹង​ថា ការ​លូតលាស់​នៅ​ត្រីមាស​ទី​២​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​នៃ​ការ​ចំណាយ​ឯកជន រួម​ទាំង​តម្រូវការ​បរទេស និង​កំណើន​ការ​វិនិយោគ​សារ​ធារ​ណៈ និង​ឯកជន​ជាដើម ។

ក្នុង​ផ្នែក​ផលិតកម្ម វិស័យ​កសិកម្ម​មើលឃើញ​ការ​លូតលាស់​ប្រមាណ​១០,៤% ច្រើន​ជាង​ត្រីមាស​ទី​១​ដែល​លូតលាស់​បាន​៦,៥%​។ វិស័យ​ដទៃ​ទៀត​លូតលាស់​បាន​៤,១% ទាប​ជាង​ត្រីមាស​ទី​១​ដែល​លូតលាស់​បាន​៤,៨%​វិញ ព្រោះតែ​ការ​អន់​ថយ​ក្នុង​វិស័យ​ផលិតកម្ម និង​វិស័យ​ដែល​ទាក់ទិន​នឹង​ទេសចរណ៍ ។

ការ​ចំណាយ​ឯកជន​កើនឡើង​បាន​៤,៥% ច្រើន​ជាង​ត្រីមាស​មុន​ដែល​កើន​បាន​តែ​៣,៧%​​ប៉ុណ្ណោះ ។ ការ​ចំណាយ​របស់​រដ្ឋាភិបាល​ក៏​បាន​កើនឡើង​១,៤%​ដែរ តែ​ទាប​ជាង​ត្រីមាស​មុន កើនឡើង​បាន​១,៩%​។

ការ​នាំ​ចេញ​នាំ​ចូល​ផលិតផល និង​សេវាកម្ម​កើនឡើង​បាន​៦,៤% និង​៧,៥% ខណៈ​ដែល​ត្រីមាស​មុន​ដែល​កើន​បាន​៦%​និង​៨,៧%​។ សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​២​លូតលាស់​បាន​១%​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ។

NESDB បាន​បង្កើន​ការ​ព្យាករ​លើ​ការ​នាំ​ចេញពី​ការ​លូតលាស់​បាន​៨,៩% មក​ស្មើ​១០%​វិញ ព្រោះតែ​មានការ​គិត​ថា​ការ​នាំ​ចេញ​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ល្អ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ