ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើរ៉ឺម៉កម៉ូតូ​រួមគ្នា​ធ្វើ​សកម្មភាព ដល់ពេល​ជាប់ខ្នោះតែ​ម្នាក់​ឯង​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កំលាំង​នគរបាល​ស្រុក​កំពង់ត្របែក បាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​អ្នកទិញ​លក់​អេ​ត​ចាយ​មា្ន​ក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង ដោយ​ជាប់ចោទ​ពី​បទ​ចោរកម្ម ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៨​កន្លង​ទៅ​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ…

ខេត្តព្រៃវែង ៖ កំលាំង​នគរបាល​ស្រុក​កំពង់ត្របែក បាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​អ្នកទិញ​លក់​អេ​ត​ចាយ​មា្ន​ក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង ដោយ​ជាប់ចោទ​ពី​បទ​ចោរកម្ម ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៨​កន្លង​ទៅ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ជី អន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកទិញ​លក់​អេ​ត​ចាយ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​គោ​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ត្រូវ​បាន​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ប្រាសាទ សហការ​ជាមួយ​កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១​សីហា នៅ​កន្លែង​ទិញ​លក់​អេ​ត​ចាយ​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ត្រូវ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤​ សីហា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ដែក​ពុម្ព​ចាក់​លូ​ចំនួន​៨​ផ្ទាំង ពី​ចំណុច​ភូមិ​ទ័ព​សៀម ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ពិតប្រាកដ​មែន ដោយ​ប្រើប្រាស់​រ៉ឺ​ម៉កម៉ូតូ​​មួយ​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ហើយ​មិនមែនធ្វើស​កម្មភាព​​លួច​តែ​ម្នាក់ឯង​នោះ​ទេ គឺ​ខ្លួន​ធ្វើ​សកម្មភាព​លួច​ដែក​ពុម្ព​ចាក់​លូ​នោះ​ជាមួយ​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ កង ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង​។

បច្ចុប្បន្ន​នេះ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក រង់​ចាំ​សមត្ថកិច្ច​កសាង​សំណុំរឿង​រួច​នឹង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង ដោយឡែក​ជនសង្ស័យ​ជា​បក្ខពួក​ម្នាក់​ទៀត សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ