ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ខេត្តស្ទឹងត្រែងណាស់ ​ប្រជាពលរដ្ឋ​កំពុង​រង​គ្រោះ​ទឹកជំនន់​ទន្លេសេសាន

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ លោក ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទន្លេសេសាន និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ទឹកជំនន់​ចំនួន​១១០៨​គ្រួសារ…

ខេត្តស្ទឹងត្រែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ លោក ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទន្លេសេសាន និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ទឹកជំនន់​ចំនួន​១១០៨​គ្រួសារ ស្ថិត​ឃុំ​តា​ឡា​ត ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

តាម​ព័ត៌មាន​ពី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បានអោយ​ដឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៧៩​គ្រួសារ នៅ​ឃុំ​តា​ឡា​ត ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ត្រូវ​បាន​អាជ្ញាធរ​ជ​ម្លៀ​ល​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

នៅ​ខណៈ​នេះ​ស្ថានភាព​ទឹកជំនន់​ទន្លេសេសាន​គឺ​កំពុង​ឡើង​កម្ពស់​ជា​លំដាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងដំណំ​ដល់​ផលដំណាំ ស្រែ​ចម្ការ សត្វ​ចិញ្ចឹម ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​អគារ​សាធារណៈ​ជា​ច្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ