ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GDP កូរ៉េ​ខាងត្បូង​អាច​នឹង​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ របាយការណ៍​ថ្មី​មួយ​ដែល​បាន​មក​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​កូរ៉េ​ខាងត្បូង អាច​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ច្រើន​ជាងគេ ប៉ុន្តែ​ផល​ប៉ះពាល់​នេះ​នៅ​មាន​កម្រិត​នៅឡើយ ។ យោង​​តាម​របាយការណ៍​ខាងលើ ផលិតផល​ក្នុងស្រុក​សរុប​(GDP)​របស់​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ព្យាករណ៍​ថា…

ទីក្រុង​សេ​អ៊ូ​ល ៖ របាយការណ៍​ថ្មី​មួយ​ដែល​បាន​មក​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​កូរ៉េ​ខាងត្បូង អាច​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ច្រើន​ជាងគេ ប៉ុន្តែ​ផល​ប៉ះពាល់​នេះ​នៅ​មាន​កម្រិត​នៅឡើយ ។

យោង​​តាម​របាយការណ៍​ខាងលើ ផលិតផល​ក្នុងស្រុក​សរុប​(GDP)​របស់​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​០,០១៨% ឬ​ប្រមាណ​២៣៦.៤៩​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ប្រសិន​បើ​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ដាក់​ពន្ធ​២៥%​លើ​ផលិតផល​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​ទៅ​វិញ​ទៅ​មក ។

របាយការណ៍​បញ្ជាក់​ទៀត​ថា សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កូរ៉េ​ខាងត្បូង ។

របាយការណ៍​នេះ​បាន​បន្ដ​ទៀត​ថា ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​មាន​កម្រិត​ខ្ពស់​ជាងគេ​លេខ​២ បន្ទាប់​ពី​តៃវ៉ាន់​ដែល​ត្រូវ​បាន​គិត​ថា​GDP នឹង​ធ្លាក់​ចុះ​០,០២៥%​។ កា​ណា​ដា​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ជាមួយនឹង​GDP ដែល​អាច​នឹង​ធ្លាក់​ចុះ​០,០១៦% បន្ទាប់​ពី​នោះ​គឺ​ម៉ិ​ក​ស៊ិ​ក​ដែល​អាច​ធ្លាក់​ចុះ​០,០១៤% និង​អៀរ​ឡង់​ដែល​នឹង​ធ្លាក់​ចុះ​០,១២% ។
ទិន្នន័យ​នេះ​គឺ​យោង​តាម​ការ​សន្មត​ថា GDP របស់​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​នឹង​ធ្លាក់​ចុះ ០,១%​និង​០,២%​រៀង​គ្នា បន្ទាប់​ពី​ជម្លោះ​ពាណិជ្ជកម្ម ។

កម្រិត​នៃ​ឥទ្ធិពល​ដែល​ទទួល​ដោយ​ប្រទេស​ដទៃ នឹង​មាន​ភាព​ខុស​គ្នា​ទៅ​តាម​កម្រិត​នៃ​ការ​ពឹងផ្អែក​លើ​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​ពិភពលោក ។

លោក Kang Nae-young អ្នក​ស្រាវជ្រាវ​នៅ​សមាគម​ខាងលើ​បាន​និយាយ​ថា ៖ «ប្រទេស​​កូរ៉េ​ខាងត្បូង​ត្រូវ​តែ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​វែង និង​ពង្រីក​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយនឹង​តំបន់​ដទៃ​ទៀត​ដូច​ជា ឥណ្ឌា និង​សមាជិក​អាស៊ាន​ជាដើម »​។

ក្រសួងពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ខែ​មុន​ថា ពួក​គេ​នឹង​តាមដាន​ឥទ្​ធិពល​នៃ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​លើ​ការ​នាំ​ចេញ​របស់​ប្រទេស​យ៉ាង​ដិត​ដល់ ហើយនឹង​បង្កើន​ជំនួយ​ដល់​ក្រុមហ៊ុន​ដែល​ចង់​ចូល​ទីផ្សារ​ថ្មី​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ