ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ក្រមា​ជាប់​ឯតទគ្គ​កម្ម​» ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ជាមួយ​ក្តី​បារម្ភ​ខ្លះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ពិធី​ប្រគល់​-​ទទួល​ «​កី​តម្បាញ និង​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​»​ បាន​រៀបចំ​ឡើង ។ ពិធី​ដែល​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ​៖ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ពិធី​ប្រគល់​-​ទទួល​ «​កី​តម្បាញ និង​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​»​ បាន​រៀបចំ​ឡើង ។ ពិធី​ដែល​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨​នេះ ។

ក្រោម​អធិបតីភាព​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា , លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ។

កម្ពុជា​បាន​បង្កើត​កំណត់​ត្រា​ក្រមា​វែង​បំផុត​លើ​ពិភពលោក​១.១៤៩​ម៉ែត្រ​ត្រឹម​ពេល​៦​ខែ។ ការ​រក្សា​ស្នាដៃ​ក្រមា​ដ៏​មាន​តម្លៃ​នៅ​សារមន្ទីរ​ជាតិ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស និង​ភ្ញៀវ​អន្តរជាតិ​ចូល​ទស្សនា ។ ទាក់ ទិន​បច្ចេកទេស​រក្សា​ទុក អ្នកជំនាញ​មាន​ក្ដី​ព្រួយបារម្ភ​ខ្លាច​សណ្ឋាន​នៃ​ក្រមា​ប្រែប្រួល​រូបរាង​នា​ថ្ងៃ​មុខ ។ លោក​គង់ វី​រៈ ប្រធាន​នាយកដ្ឋាន សារមន្ទីរ​ឲ្យ​ដឹង​ថា ក្រមា​អាច​ប្រែ​ពណ៌ យើង មិន​អាច​ទប់ស្កាត់​បាន​១០០​ភាគរយ​ទេ ។

បញ្ហា បារម្ភ​នោះ គឺ​ក្រមា​ក៏​មិន​ខុស​ពី​ក្រណាត់​ដទៃ​ទេ ងាយ​រង​ប៉ះពាល់​ពី​ពន្លឺ និង​សំណើម ដោយ ហេតុ​ថា សារមន្ទីរ​មិន​ទាន់​មាន​បន្ទប់​រក្សា​វាយ​ន​ភណ្ឌ​ដែល​មាន​លក្ខ​ខណ្ឌ​គ្រប់គ្រាន់​នៅឡើយ​។ «​យើង​មិន​អាច​ការពារ​ពេញលេញ តែ​យើង កាត់​បន្ថយ​កុំ​ឲ្យ​ក្រមា​ស្លក​ពណ៌ រង​ផល​ប៉ះពាល់ ពី​សំណើម​បាន យើង​អាច​ប្រើ​ក្រណាត់​ខ្មៅ​គ្រប លើ​វា​ពេល​បិទទ្វារ និង​ក្នុង​ករណី​ខ្លះ​ទៀត យើង​នឹង​រៀបចំ​កាលវិភាគ​តាំង​បង្ហាញ​ក្រមា​មិន​អាច​បើក​ពេញ​មួយ​ឆ្នាំ​បាន​ទេ និង​តាមដាន សាច់​ក្រមា​រៀង​រាល់​៣​ខែ​ម្ដង ក្រែងលោ​មាន សត្វ​ស៊ី​។

យ៉ាងណា​ក្ដី​ទីតាំង​សារមន្ទីរ ជាទី​តាំង អនុគ្រោះ​មួយ ទទួល​ពន្លឺ​មិន​ផ្ទាល់​ខ្លាំង ដល់​ការ​រក្សា​ទុក​វត្ថុ​បុរាណ​នានា ជា​ពិសេស​ក្រមា ដែល​អាច​ការពារ​បាន​ខ្លះ »​។

លោក​ហ៊ុន ម៉ា​នី ប្រធាន សហភាព​សហព័ន្ធ យុវជន​កម្ពុជា និង​ជា​សហ​ស្ថាបនិក​បង្កើត​ក្រមា​វែង​បង្អស់​របស់​កម្ពុជា​ជាមួយ​ក្រុមការងារ GoGo Cambodia លើក​ឡើង​ថា ក្រុម​ការងារ​ទាំងអស់​នឹង​នៅ​តែ​រង់ចាំ ជួយ​បន្ត​ទៀត​ទាំង​កម្លាំង និង​ថវិកា ប្រសិនបើ​មានការ​ស្នើ​សុំ​ពី​ខាង​សារមន្ទីរ ។

យុទ្ធនាការ​ក្រមា​ការ​បង្កើត​ឯក​ត​ទ​គ្គ​កម្មក្រមា​វែង​ជាងគេ​លើ​ពិភពលោក​១.០០០​ម៉ែត្រ ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុន ម៉ា​នី និង​ចលនា Go Go Cambdia បាន​រៀបចំ​កម្មវិធី​«​រួម​គ្នា​ជឿ​ថា​ខ្មែរ​អាច​ធ្វើ​បាន​» ដើម្បី​រួម​ត្បាញ​ក្រមា​នៃ​កម្មវិធី​«​បង្កើត​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​នៅ​លើ​ពិភពលោក​»​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង​សួនច្បារ​វាល​ព្រះ​មេរុ ។

យុទ្ធនាការ​បាន​ធ្វើ​យ៉ាង​ទូលំទូលាយ និង​មាន ការ​ចូលរួម​ពី​មន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ។ យុទ្ធនាការ​ក្រមា​៖ «​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភព​លោក​» ធ្វើ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​នៅ​លើ ឆាក​អន្តរជាតិ ។ បង្កើត​ការ​ចូលរួម​ចំណែក​ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ដើម្បី​រួម គ្នា​ថែរក្សា និង​លើក​ស្ទួយ​មត៌ក​វប្បធម៌ ប្រពៃណី ខ្មែរ និង​ជំរុញ​ឲ្យ​មាន​សាមគ្គី​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ