ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​គ្រាន់តែ​នៅ​ចាំ​ទេ ដល់​ទៅ​៦​លើក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ២០១៨ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ចំនួន​២​នាក់ ហើយ​បើ​តាម​ចម្លើយ​ពួក​គេ​ថា កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៦​លើក​នេះ​គ្រាន់​បាន​នៅ​ចាំ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ២០១៨ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ចំនួន​២​នាក់ ហើយ​បើ​តាម​ចម្លើយ​ពួក​គេ​ថា កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៦​លើក​នេះ​គ្រាន់​បាន​នៅ​ចាំ ហើយ​មិន​ចាំ​អាច​លើស​នេះ​ទៀត ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ធឿ​ន វេហា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ជាងភ្លើង និង​ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ និង​ម្នាក់​ឈ្មោះ នូវ ធូ​សេន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៧១ ផ្លូវលំ ភូមិ​ជ្រោយ​បា​សាក់ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង នា​វេលា​ម៉ោង​១១​ព្រឹក​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ស្រាវជ្រាវ​ឃាត់ខ្លួន​បទល្មើស​ជាក់ស្តែង​បាន​ជនសង្ស័យ​២​នៅ​ចំណុច​ផ្លូវ​១៥៤ កែង​ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទ្រព្យសម្បត្តិ​) ចំនួន​៦​លើក និង​ចាប់​ដកហូត​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង ជា​មធ្យោបាយ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព ។

លោក​បន្ត​ថា​ឆក់​លើក​ទី​១ បាន​ទូរស័ព្ទ​ដៃ​ម៉ាក IPhoneX ពណ៌​ខ្មៅ​មួយ​គ្រឿង ផ្លូវ​លេខ​៩០ កែង​ផ្លូវ​លេខ​៦១ ភូមិ​១០ សង្កាត់​វត្ត​ភ្នំ​អូ​ឡាំ​ពិ​ក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ សីហា ២០១៨ វេលា​ម៉ោង​១២​និង​១៥​នាទី ពី​ជន​រង​គ្រោះ​ឈ្មោះ YANG CHUN KAI ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​តៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ​៣១១៦៥២៨៥៧ មុខរបរ​ទេសចរណ៍ ស្នាក់​នៅ​សណ្ឋាគារ Billabng សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។  សម្ភារ​បាត់បង់​ទូរស័ព្ទ​ដៃ​ម៉ាក IPhoneX ពណ៌​ខ្មៅ ។ ករណី​ទី​២ ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក IPhoneX ពណ៌​ខ្មៅ នៅ​ចំណុច​ផ្លូវ​ព្រះ​សីហ​នុ កែង​វត្ត​មហាមន្ត្រី សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១០​និង​១០​នាទី​យប់​ពី​មនុស្ស​ប្រុស​ម្នាក់​ជនជាតិ​ចិន​កំពុង​ជិះ Pas app ។ ករណី​ទី​៣ ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន X ពណ៌​ស នៅ​ចំណុច​ផ្លូវ​ព្រះ​មុន្នី​វង្ស កែង​ស្ថានីយ​ប្រេង សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន កាលពី​ថ្ងៃ​មិន​ចាំ ខែមិថុនា ឆ្នាំ ២០១៨ វេលា​ម៉ោង​ប្រហែល​៨​និង​៤០​នាទី​យប់ ពី​មនុស្ស​ប្រុស​ម្នាក់​ជនជាតិ​ចិន​កំពុង​ដើរ ។

ករណី​ទី​៤ ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក VIVO ពណ៌​ខ្មៅ នៅ​ចំណុច​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១០​យប់ ពី​មនុស្ស​ប្រុស​ម្នាក់​ជនជាតិ​ចិន​កំពុង​ជិះ​ម៉ូតូ Pas app ។ លើក​ទី​៥ ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​៦ ពណ៌​ស នៅ​ចំណុច​រង្វង់​មូល​សម្តេច​ស​ង្ឈ​ជួនណា​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​យប់ ពី​មនុស្ស​ប្រុស​ម្នាក់​ជនជាតិ​ចិន​កំពុង​ដើរ​មាន​គ្នា​ប្រហែល​៥​នាក់ ។ និង​លើក​ទី​៦ ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក HUWIE ពណ៌​ស នៅ​ចំណុច​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​លេខ ៤៥៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៧​និង​៤០​នាទី​យប់ ពី​មនុស្ស​ប្រុស​ម្នាក់​ជនជាតិ​ចិន ។

ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ