ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​ស្លា.ប់​ជាង​៣២០​នាក់​… ភ្លៀង​បន្ត​ធ្លាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ចូលរួម​ដោយ​ឧទ្ធម្ភាគចក្រ​ច្រើន​សិប​គ្រឿង និង​នាវា​ច្រើន​រយ​គ្រឿង​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​ KERALA ដើម្បី​ជួយ​មនុស្ស​ច្រើន​ពាន់​នាក់ ដែល​ជាប់​ក្នុង​ទឹកជំនន់​យ៉ាង​អាក្រក់​បំផុត បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៣២០​នាក់​ហើយ នៅ​រដ្ឋ​ភាគ​ខាងត្បូង​ឥណ្ឌា​នេះ​ ដែល​ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​ថ្មី​ៗ​ទៀត​នា​ថ្ងៃ​ទី​១៨​សីហា​។…

ប្រទេស​ឥណ្ឌា ៖ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ចូលរួម​ដោយ​ឧទ្ធម្ភាគចក្រ​ច្រើន​សិប​គ្រឿង និង​នាវា​ច្រើន​រយ​គ្រឿង​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​ KERALA ដើម្បី​ជួយ​មនុស្ស​ច្រើន​ពាន់​នាក់ ដែល​ជាប់​ក្នុង​ទឹកជំនន់​យ៉ាង​អាក្រក់​បំផុត បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៣២០​នាក់​ហើយ នៅ​រដ្ឋ​ភាគ​ខាងត្បូង​ឥណ្ឌា​នេះ​ ដែល​ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​ថ្មី​ៗ​ទៀត​នា​ថ្ងៃ​ទី​១៨​សីហា​។

ប្រមុខ​រដ្ឋាភិបាល​រដ្ឋ​ KERALA ​លោក​​ PINARAYI VIJAYAN សរសេរ​តាម ​TWITTER ​ថា តុល្យការ​អ្នក​ស្លាប់​មក​ទល់​ពេល​នេះ​មាន​យ៉ាងតិច​៣២៤​នាក់​រយៈពេល​១០​ថ្ងៃ​។​លោក​​បន្ត​ថា ​រដ្ឋ​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ទឹកជំនន់​អាក្រក់​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១​សតវត្ស​មក​ហើយ​។

ចំណែក​បណ្ដា​សារព័ត៌មាន​រៀបរាប់​ថា យ៉ាង​ហោច​ណាស់​សាកសព​មនុស្ស​១៤​នាក់​ទៀត​ ​ទើប​រក​ឃើញ​នា​ថ្ងៃ​ទី​១៨​សីហា​។​ ហើយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​រដ្ឋ ​KERALA​និយាយ​ថា តុល្យការ​អ្នក​ស្លាប់​នឹង​មាន​ខ្ពស់​ជាង​នេះ​ទៀត​ ព្រោះតែ​មានការ​បាក់​ដី​ថ្មី​ៗ​។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បើក​ធ្វើ​ដោយ​មាន​ជំនួយ​របស់​កង​យោធា​ច្រើន​រយ​នាក់ ឧទ្ធម្ភាគ​ចក្រ​យោធា​ជាង​៣០​គ្រឿង​ និង​នាវា​៣២០​គ្រឿង ដើម្បី​ជួយ​មនុស្ស​ច្រើន​ពាន់​នាក់ ដែល​ជាប់​ក្នុង​ទឹកជំនន់​។ បើ​​យោង​តាម​អាជ្ញាធរ​ថា ​មនុស្ស​សរុប​៣១០.០០០​នាក់​ដែល​គ្មាន​ជម្រក បាន​ភៀសខ្លួន​មក​កាន់​ជំរំ​២០០០​កន្លែង​។​ រីឯទំនប់​ និង​អាង​ស្តុក​ទឹក​ច្រើន​សិប​កន្លែង​ត្រូវ​ទំលាយ ​ព្រោះ​កម្ពស់​ទឹក​ឡើង​ដល់​កម្រិត​អាសន្ន នាំ​ឲ្យ​ទឹក​ជន់​លិច​ភូមិ​ជា​ច្រើន​នៅ​ពី​ខាងក្រោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ