ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​៣​ស្រុក មាន​ទៅ​តិច​ណា​ចាប់​ម្តង​!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​០៧​នាក់ ដែល​នគរបាល​ចំនួន​បី​ស្រុក​ធ្វើការ​បង្ក្រាប​បាន​ដោយឡែក​ៗ​ពី​គ្នា​នោះ…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​០៧​នាក់ ដែល​នគរបាល​ចំនួន​បី​ស្រុក​ធ្វើការ​បង្ក្រាប​បាន​ដោយឡែក​ៗ​ពី​គ្នា​នោះ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល និង​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល និង​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៨ តាម​មាត្រា​៤០ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

ជន​ត្រូវ​ចោទ​ទី​០១ – ឈ្មោះ សុ​ន សាន់ ហៅ​ក្រៅ​អា​ក្របី ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ទី​០២ – ឈ្មោះ ខឿន ប្រុស ហៅ​ក្រៅ​ប្រុស ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក ស្រុក​កំណើត​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ទី​០៣ – ឈ្មោះ សុ​ន សាន្ត ហៅ​ក្រៅ​សាន្ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល

ទី​០៤- ឈ្មោះ ធី កុសល ហៅ​ក្រៅ​ង៉ោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ទី​០៥-​ឈ្មោះ ញឹ​ម វណ្ណៈ ហៅ​វឹង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ទី​០៦- ឈ្មោះ យន់ គឹ​ម​ស្រ៊ុ​ន ហៅ​ធន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់​ថ្នាំ​ញៀន ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិប​ទស​ន្ទ្រា ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្តព្រៃវែង ទី​០៧- ឈ្មោះ វ៉ា​ន់ នី​ដា ហៅ​បារាំង ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​បទ​ប​ន្ទ្រា ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ថ្នាំ​ញៀន​៣១​កញ្ចប់ កាំភ្លើង​មួយ​ដើម ម៉ូតូ​មួយ​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់ វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។ នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ដោយ​មានការ​រាយការណ៍​ពី​មហាជន​ល្អ​ថា គេ​កំពុង​លក់​ថ្នាំ​ញៀន ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឆែកឆេរ និង​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ជនសង្ស័យ​ឈ្មោះ​ទាំងអស់​ខាងលើ​នោះ​បាន​ឆ្លើយ​ថា ថ្នាំ​ញៀន​នេះ​ខ្លួន​ពិតជា​បាន​ទិញ​ពី​អ្នក​ផ្សេង​យក​មក​លក់​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ