ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​ខ្លាំង​ណាស់ ! ស្បែកជើង​ដែល Messi ពាក់​រដូវ​កាល​ថ្មី​នេះ​គឺ​គ្មាន​ពីរ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា Messi ដែល​ជា​កីឡាករ​ទទួល​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​សម្ភារ​កីឡា Adidas នឹង​មិន​ពាក់​ស្បែកជើង​ទាត់​បាល់​អ្វី​ខុស​ពី Adidas ឡើយ​នៅ​រដូវ​កាល​នេះ ។…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា Messi ដែល​ជា​កីឡាករ​ទទួល​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​សម្ភារ​កីឡា Adidas នឹង​មិន​ពាក់​ស្បែកជើង​ទាត់​បាល់​អ្វី​ខុស​ពី Adidas ឡើយ​នៅ​រដូវ​កាល​នេះ ។

កន្លង​មក​កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​ពាក់​ស្បែកជើង​ជា​ច្រើន​ដែល​សុទ្ធតែ​ជា​របស់​ក្រុមហ៊ុន Adidas តែ​នៅ​រដូវ​កាល​ប៉ុន្មាន​ចុង​ក្រោយ​នេះ Messi បាន​ពាក់​ស្បែកជើង​ដែល​ច្នៃ​ម៉ូ​ដ​មក​សម្រាប់​តែ​ផ្ទាល់ខ្លួន​តែ​ម្តង​ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ស្បែកជើង​ថា «Adidas NEMEZIZ MESSI» ។ គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ឡើយ Messi នឹង​ពាក់​វា​ម្តងទៀត​នៅ​រដូវ​កាល​នេះ ។

ចំពោះ​វត្តមាន​របស់ Messi នៅ Barcelona នា​ពេល​ថ្មី​ៗ​នេះ​គេ​ឃើញ​ថា Messi បាន​ចោល​ស្បែកជើង​ពណ៌​បៃតងខ្ចី​ដែល​ពាក់​កំឡុង​ពេល​លេង​នៅ World Cup ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ហើយ ។ ដោយពេល​នេះ​គេ​ពាក់​ស្បែកជើង​ពណ៌​ស លាយ​អុច​ខ្មៅ និង​ឆ្នូត​ទឹកសមុទ្រ​សម្រាប់​រដូវ​កាល 2018-19 ។

ស្បែកជើង​បាល់ទាត់ Adidas NEMEZIZ MESSI 18.1 ត្រូវ​បាន​គេ​ស្គាល់​ថា ផលិត​ឡើង​សម្រាប់​ឲ្យ​កីឡាករ​ណា​ដែល​រត់លឿន​ដូច​ជា Messi ជាដើម ។ ចំពោះ​ឡូ​ហ្គោ​របស់ Lionel Messi ក៏​មាន​ជាប់​ទៅ​នឹង​ស្បែកជើង​នេះ​ដែរ (​នៅ​កែង​ស្បែកជើង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ