ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គាត់ តិច​ច្រឡំ​ថា​ខ្មែរ​ទៅ​…!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ កាលពី​វេលា​ ម៉ោង​២​​រសៀល​ថ្ងៃ​ទី​១៧ សីហា បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជាជនជាតិ​អូស្ត្រាលីម្នាក់​ពី​បទ​​ស្នាក់​នៅ​​ដោយ​ខុស​ច្បាប់ ។ មិនតែប៉ុណ្ណោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ កាលពី​វេលា​
ម៉ោង​២​​រសៀល​ថ្ងៃ​ទី​១៧ សីហា បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជាជនជាតិ​អូស្ត្រាលីម្នាក់​ពី​បទ​​ស្នាក់​នៅ​​ដោយ​ខុស​ច្បាប់ ។ មិនតែប៉ុណ្ណោះ បុរស​រូប​នេះបាន​ស្លៀក​សម្លៀក​បំពាក់​​ប៉ា​រ៉ា និងឯកសណ្ឋាន​ធ្វើ​ដូច​ជា​​កង​ទ័ព​ទៀត​ផង ។

សេចក្តីរាយការណ៍បន្តថា បុរសខាងលើ ឈ្មោះ Richard Lee NeuBaer ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ សញ្ជាតិ​​អូស្ត្រាលី គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន និង​ស្នាក់​នៅ​ខុសច្បាប់ និងគ្មាន​ទីកន្លែង​ពិតប្រាកដ ដោយតែង​តែ​​ដើរ​ដេក​តាម​​ឆ្នេរសមុទ្រ និង​ផ្លូវ​សាធារណ​: ។

ប្រភពបន្តថា ក្រោយ​ពី​ឃាត់​​ខ្លួន ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ជំនាញកំពុង​រៀបចំ​បញ្ជូន​ទៅ​អគ្គ​នា​យក​ដ្ឋា​ន​អន្តោ​​ប្រវេសន៍ ដើម្បី​បន្ត​និ​តិ​វិធី ។

អត្ថបទសរសេរ ដោយ