ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​មួយ​ហើយ​ចង់បាន​ពីរ លទ្ធផល​ចុង​ក្រោយ​គេ​ជិះ​ទៅ​បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​កូ​រ៉ូ​ឡា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត​ម៉ាក​ព្រូស​សុខចិត្ត​យក​រថយន្ត​កូ​រ៉ូ​ឡា​ទៅ​ជួសជុល​ឱ្យ​ហើយ តែ​ម្ចាស់​រថយន្ត​ម៉ាកកូរ៉ូឡា​​សុំ​ថែម​សំណង​ទៀត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​២២៨ នៅ​ចំណុច​ក្បែរ​នឹង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​កូ​រ៉ូ​ឡា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត​ម៉ាក​ព្រូស​សុខចិត្ត​យក​រថយន្ត​កូ​រ៉ូ​ឡា​ទៅ​ជួសជុល​ឱ្យ​ហើយ តែ​ម្ចាស់​រថយន្ត​ម៉ាកកូរ៉ូឡា​​សុំ​ថែម​សំណង​ទៀត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​២២៨ នៅ​ចំណុច​ក្បែរ​នឹង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

សាក្សី​ដែល​គេ​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​មាន​ដឹក​ប្រពន្ធ និង​កូន​តូច​២​នាក់​ទៀត​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាកកូ​រ៉ូ​ឡា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ២I-៩១៤៨ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ផ្លូវកែង​បំបែក​ជា​បួន ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-២០២៧ បើកបរ​តាម​បណ្តោយ​ផ្លូវ​២២៨ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​គោលបំណង​បត់​ឆ្វេង​ឆ្លងផ្លូវ ។

ប្រភពដដែលបាន​បន្ត​ថា រថយន្តម៉ាក​ព្រូសនោះមិន​បា​ន​បន្ថយល្បឿន​នោះ​ទេ ហើយ​ចាប់​ហ្វ្រាំង​អត់​ទាន់​ក៏​ជ្រុល​បុក​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ចំ​ពីមុខ​ផ្នែក​ខាងស្តាំ​ពេញទំហឹង បណ្តាល​ក្រពឹត និង​បែ​កក​ញ្ច​ក់​រថយន្ត​ខាង​មុខ​ផ្នែក​ខាងស្តាំ និង​បណ្តាល​ឱ្យ​រង​របួស​ស្ត្រី​ដែល​ជិះ​ក្នុង​រថយន្ត​មុត​កញ្ចក់​ចំ​ក រីឯ​រថយន្ត​ព្រូស​វិញ​រង​ការ​ខូច
ខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ទៅ​មុខ​លែង​រួច ។ ភ្លាម​ៗ​នោះ​ដែរ ​ម្ចាស់​រថយន្ត​ព្រូស​សុំ​ចរចា​គ្នា​ជាមួយ​ខាង​ម្ចាស់​រថយន្ត​កូ​រ៉ូ​ឡា ដោយ​ធានា​ថា​ជួសជុល​ឱ្យ​ស្អាត​ដូច​ដើមឡើង​​វិញ ប៉ុន្តែ​ខាង​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​មិន​ព្រម ដោយ​ចង់ឱ្យ​ជួសជុល​រថយន្ត​ហើយ​ ចង់បាន​សំណង​ទៀត ពេល​នោះ​ម្ចាស់​រថយន្ត​ព្រូស​នោះ​ទុក​រថយន្ត​ចោល ហើយ​ជិះ​ទៅ​ជាមួយ​មិត្តភក្តិ​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ម៉ាក​ព្រូស និង​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ