ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមសម្រេចឃុំខ្លួនស្ត្រីចិនម្នាក់ ដែលបើករថយន្តបំបុកចោរឆក់ស្លា.ប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កាលពីល្ងាចថ្ងៃទី១៦ សីហា នេះ បានសម្រេចឃុំខ្លួនស្ត្រីជនជាតិចិនម្នាក់…

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កាលពីល្ងាចថ្ងៃទី១៦ សីហា នេះ បានសម្រេចឃុំខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលបើករថយន្តបំបុកចោរឆក់ទូរស័ព្ទដៃ បណ្តាលឱ្យស្លាប់ និង របួសដាក់ពន្ធនាគារPJ ជាបណ្តោះអាសន្ន។ ស្ត្រីជនជាតិចិនរូបនេះឈ្មោះ YUAN TANG ថាង យៀន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានត្រូវកញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញចោទប្រកាន់ចំនួន៣បទល្មើស ទី១.បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨, ទី២.បទហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ និង ៣.បទបើកបរដោយគ្មានប័ណ្ណអនុញ្ញាតិ ៧៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៥ សីហា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចម្ការមន បានបញ្ជូនខ្លួនស្ត្រី ជនជាតិចិនម្នាក់ ដែលពាក់ព័ន្ធករណីបើក រថយន្តដេញបំបុកជនសង្ស័យ២នាក់ថា បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ស្រ្តីបានក្លាយ ជាសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ YUAN TANG ( ថាង យៀន ) អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាអ្នកបើករថយន្ត)។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២ និង១០នាទីយប់ ឈានចូលថ្ងៃទី១២ សីហា សមត្ថកិច្ចនគរបាលខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ដូចមានឈ្មោះខាងលើ ពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា បើករថយន្តដេញបំបុកជនសង្ស័យ២នាក់ ថាបានឆក់ទូរស័ព្ទដៃរបស់នាង ដែលបណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់ នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវ លេខ៤៥៦ (មុខផ្ទះលេខ៥៤) ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជាជនសង្ស័យឆក់ទូរស័ព្ទដៃម្នាក់ឈ្មោះ សារុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៥០ ផ្លូវលេខ៤៦០ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន (របួសធ្ងន់)។  រីឯម្នាក់ឈ្មោះ បេ សុភាដេវីត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២A ផ្លូវលេខ២៨០ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន (ស្លាប់នៅមន្ទីរពេទ្យ)។ សមត្ថឲ្យដឹងថា ការឃាត់ខ្លួននគរបាល បានដកហូត វត្ថុតាងមានម៉ូតូ១ គ្រឿងម៉ាក SCOOPY ពណ៌ស ស្លាកលេខ ភ្នំពេញ 1CL-7241 (របស់ជនសង្ស័យ)  រថយន្តម៉ាក LEXUS RX-300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AN-9745 (របស់ស្រ្តីចិន) និងទូរស័ព្ទដៃ១គ្រឿង ម៉ាក Meitu ពណ៌ខ្មៅលាយបៃតង(បែកអេក្រង់ខ្ទេច)។

គួរបញ្ជាក់ទៀតថា មុនពេលកើតជនសង្ស័យថា ជាចោរឆក់ឈ្មោះ សារុន ពិសិដ្ឋ និង ឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ១គ្រឿងខាងលើ ឌុបគ្នា មកដល់ចំណុចមុខផ្ទះកើតហេតុខាងលើ ឃើញស្ត្រីជាតិចិន និងមិត្តភក្តិម្នាក់ទៀត ឈប់រថយន្តខលទូរស័ព្ទ ចំហកញ្ចក់ខាងមុខផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និង ឈ្មោះ បេ សុភាដេវីត ក៏ធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃជនជាតិចិនឈ្មោះ Yuan Tang បានសម្រេច រួចបើកម៉ូតូគេចខ្លួន។

ភ្លាមនោះស្ត្រីជាតិចិនឈ្មោះ Yuan Tangដែលជាម្ចាស់ទូរស័ព្ទបានបើករថយន្ តដេញតាមបំបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅក្បែរ ជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ.សូវៀត។ លុះដល់ម៉ោង០២ និង៥០រំលងអាធ្រាត្រ ចូលដល់ថ្ងៃទី ១៣ សីហា ២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់នៅមន្ទីពេទ្យទៅ សាកសពត្រូវតម្កល់ទុករង់ចាំ ក្រុមគ្រួសារទទួលយក។

ចំណែកអ្នកឆក់ម្នាក់ទៀតឈ្មោះ សារុន ពិសិដ្ឋ សន្លប់មិនទាន់ដឹងខ្លួននៅឡើយទេ និង កំពុងសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យនោះដែរ។ ស្រ្តីជនជាតិចិនម្នាក់នោះបាន និងកំពុងស្ថិតនៅដំណាក់កាលតំណាង អយ្យការធ្វើការសាកសួរ ដែលនៅមិនទាន់សម្រេចចោទប្រកាន់ឬយ៉ាងណានោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ