ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ឃាតករ​សម្លា.ប់​ជនជាតិ​ថៃ​២​នាក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ សីហា កម្លាំង​សមត្ថ​កិ​ច្ន​នគរបាល​ជំនាញ​ស្រុក​កញ្ជ្រៀច បាន​សហការ​ជាមួយ​នាយក​​ដ្ឋា​ន​សន្តិសុខ​ផ្ទៃក្នុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ…

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ សីហា កម្លាំង​សមត្ថ​កិ​ច្ន​នគរបាល​ជំនាញ​ស្រុក​កញ្ជ្រៀច បាន​សហការ​ជាមួយ​នាយក​​ដ្ឋា​ន​សន្តិសុខ​ផ្ទៃក្នុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ាន់ យ៉ា ហៅ អួន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ជនជាតិ​ថៃ ដែល​រស់នៅ​ភូមិ​បា​តង ឃុំ​បាង​លា ស្រុក​បា​តង ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​ឆ្អឹងជំនី ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ពាក់​ព​ន្ធ័​នឹង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​ជន​រង​គ្រោះ​២​នាក់ ដោយ​កាំភ្លើងខ្លី​ម៉ាក K៥៩ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង លើ​ភ្នំ​ខោ​ជី​ចាន់ ខេត្ត​ឈុ​ន​បុរី ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ ហ្គ្រុ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង ម្នាក់​ទៀត​ឈ្មោះ សាប់​ប៉ាយ ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ខេត្ត​កាឡា​ស៊ី​ន ប្រទេស​ថៃ ។

ក្រោយ​ឃាត់ខ្លួនជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​នគរបាល​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បាន​ប្រគល់​ជនសង្ស័យ​ឱ្យ​​ទៅ​នាយក​ដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ