ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ​ទឹកស្ទឹង​សង្កែ​មាន​កម្ពស់​ជិត​១៣​ម៉ែត្រ​ហើយ ជា​កម្ពស់​ប្រកាស​អាសន្ន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ កម្ពស់​ទឹកស្ទឹង​សង្កែ ខេត្តបាត់ដំបង កំពុង​ហក់​ឡើង​យ៉ាង​គំហុក មាន​កម្ពស់​រហូត​ដល់​ជិត​១៣​ម៉ែត្រ…

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ កម្ពស់​ទឹកស្ទឹង​សង្កែ ខេត្តបាត់ដំបង កំពុង​ហក់​ឡើង​យ៉ាង​គំហុក មាន​កម្ពស់​រហូត​ដល់​ជិត​១៣​ម៉ែត្រ ដែល​ជា​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ​គេ​សង្កេត​ឃើញ​អាជ្ញាធរ​ខេត្ត ដែល​មាន​វត្តមាន លោក ងួ​ន រតនៈ ជា​អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំង​ចម្រុះ​រួម​មាន កម្លាំង​យោធភូមិ​ភាគ​ទី​៥, កម្លាំង​កង​រាជ​អាវុធ​ខេត្ត​-​ក្រុង​, កម្លាំង​ស្នងការ​នគរបាល​ខេត្ត​, អាជ្ញាធរ​ក្រុង​,​ផ្នែក​សឹក​រង​ក្រុង​, និង​កង​អន្តរ​គម​ន៍​ជាដើម​…​។ បាន​រួម​គ្នា​ច្រក​ដី​ដាក់​ក្នុង​កា​រ៉ុ​ង​ដើម្បី​ទប់ស្កាត់ ត្រង់​ចំណុច​ទំនាប​ដែល​ទឹកបាន​ហៀរ​ប្រៀប​មាត់​ស្ទឹង ក្នុងភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្ដេច​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​២​ថ្ងៃ​ជាប់​គ្នា ខាង​ស្រុក​សំឡូត ទើប​បណ្ដាល​ឲ្យ​ទឹក​ជន់ និង​ឡើង​យ៉ាង​គំហុក​បែប​នេះ​។ លោក ងួ​ន រតនៈ ក្នុង​នាម​ជា​អភិបាលខេត្ត ក៏​បាន​អំ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ប្រប​នឹង​មាត់​ស្ទឹង​សង្កែ មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​កម្ពស់​ទឹកជំនន់​នេះ ព្រោះថា​អាជ្ញាធរ​ខេត្ត​ពុំ​ទាន់​អាច​គ្រប់គ្រង​ស្ថាន​ការ​ទឹក​នេះ នៅឡើយ​ទេ​៕


https://youtu.be/qd_ofF0rM3I

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ