ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ប្រឆាំង​បទល្មើស​ល្បែងស៊ីសង​ពាណិជ្ជកម្ម ចាប់​អនុវត្ត​លើ​ក្រុម​និយម​បុក​ប៊ី​យ៉ា​ចាក់​លុយ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ច​ចាប់ផ្តើម​អនុវត្ត​ច្បាប់ ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ជា​បន្តបន្ទាប់ ហើយ​ចាប់តាំងពី​នាយកដ្ឋាន​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​២ និង​៣០ នាទី​រសៀល ថ្ងៃ​ទី​១៤…

ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ច​ចាប់ផ្តើម​អនុវត្ត​ច្បាប់ ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ជា​បន្តបន្ទាប់ ហើយ​ចាប់តាំងពី​នាយកដ្ឋាន​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​២ និង​៣០ នាទី​រសៀល ថ្ងៃ​ទី​១៤ សីហា កម្លាំង​នគរបាល​ស្រុក​បន្ទាយ​អំពិល ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ឃុ​ល ភិន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អំពិល បាន​ចុះ​បង្កា​ប​ល្បែងស៊ីសង​បុក​ប៊ី​យ៉ា​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អំពិល​ថ្មី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ដ​ឧត្ដ​មាន​ជ័យ​។

ទីតាំង​លេង​នៅផ្ទះ​ឈ្មោះ តក់ ឆាយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​បាន​ធ្វើការ​ឃាត់ខ្លួន អ្នកលេង​ចំនួន​១៤ នាក់ ហើយ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ និង​អនុញាត​ឲ្យ​ទៅ​ប្រកប​មុខរបរ​រក​ទទួលទាន រៀង​ៗ​ខ្លួន​វិញ​។ ក្នុង​មាន ១.​ឈ្មោះ តក់ ឆាយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អំពិល​ថ្មី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ដឧត្ដរមានជ័យ​(​ម្ចាស់​ទីតាំង​) ២.​ឈ្មោះ ពន់ ទ្រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ៣.​ឈ្មោះ ពៅ វ​ណ្ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ៤.​ឈ្មោះ ឆាត សុ​ឆុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៥.​ឈ្មោះ ប៊ី វីឡា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ។

៦.​ឈ្មោះ វី​ប ណាំ​ឈៀវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៧.​ឈ្មោះ ពៅ កាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៨.​ឈ្មោះ ជា ចេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៩.​ឈ្មោះ ឃៀ​យ ម៉ុ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ១០.​ឈ្មោះ ហឿ​ច ហៀ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ១១.​ឈ្មោះ ណុ​ក សុភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ១២.​ឈ្មោះ កៅ ចុង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ១៣.​ឈ្មោះ យុន ស្រី​លាភ ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង ១៤.​ឈ្មោះ វី ភារ​ម្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។

គួរ​រំលឹក​ថា កន្លង​មក​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន មិន​ដែល​ឃើញ​បង្ក្រាប​អ្នកលេង​ល្បែងស៊ីសង​បុក​ប៊ី​យ៉ា​នេះ​ទេ ប៉ុន្តែ​ចាប់តាំងពី​ក្រសួងមហាផ្ទៃ បាន​បង្កើត​នាយកដ្ឋាន ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​នេះ​មក សកម្មភាព​អនុវត្ត​ច្បាប់​បាន ចាប់ផ្តើម​ជា​បន្តបន្ទាប់​។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ អ្នក​និយម​លេងល្បែង​បុក​ប៊ី​យ៉ា ភ្នាល់​ចាក់​លុយ​គឺ​សុទ្ធ​ខុសច្បាប់ ថ្ងៃក្រោយ​សុំ​កុំ​រាង​ប្រយ័ត្ន​មានទោស​ទណ្ឌ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ