ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ជាង​១០​នាទី​សោះ មាន​ចោរឆក់​កាបូប​២​លើក​នៅ​មុខ​ព្រ​លាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរឆក់​កំពុង​ធ្វើ​សកម្មភាព​អុកឡុក​យ៉ាង​គ​គ្លើ​ន​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ពី​ការ​ធ្វើ​សកម្មភាព​បាន​សម្រេច​ហើយ ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​ទាំង​២​លើក​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​ត្រូវ​បាន​គេ​ដឹង​ថា លើក​ទី​១​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរឆក់​កំពុង​ធ្វើ​សកម្មភាព​អុកឡុក​យ៉ាង​គ​គ្លើ​ន​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ពី​ការ​ធ្វើ​សកម្មភាព​បាន​សម្រេច​ហើយ ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​ទាំង​២​លើក​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​ត្រូវ​បាន​គេ​ដឹង​ថា លើក​ទី​១​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និង​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។

បង្ក​ឡើង​ដោយ​ជនសង្ស័យ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកដំណើរ ជនជាតិ​ចិន​ដែល កំពុង​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ទៅ​អាកាសយានដ្ឋាន​។ ជនជាតិ​ចិន​ទាំងនោះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ​ហើយ​ក៏​មិន​បានដឹង​ថា​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​ប៉ុន្មាន និង​សម្ភារ​អ្វីខ្លះ​ដែរ ខណៈ​ពេល​កើត​មាន​សកម្មភាព​ចោរឆក់​បែប​នេះ នគរបាល​ប៉ុស្តិ៍​កា​កាប​១ និង​នគរបាល​ខណ្ឌ​ពោធិ៍​បាន​ចេញ​ធ្វើការ​ពួនស្ទាក់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​រក​មិនឃើញ​ក្រុម​ចោរ​នោះ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា អ្វី​ដែល​ហួសចិត្ត​នោះ​គឺ​ខណៈ​ពេល​ដែល​កម្លាំង​នគរបាល​កំពុង​តែ ធ្វើការ​ពួនស្ទាក់​បទល្មើស​ទី​១​នៅឡើយ ១០​នាទី​ក្រោយមក​គឺ​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​មាន​សកម្មភាព​ចោរ​១​ក្រុម​ទៀត​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន សម្រេច​ទៀត​។ ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​មួយ​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់ កាបូបស្ពាយ ពី​ស្ត្រី​ម្នាក់​ឈ្មោះ ឡុ​ង សុវណ្ណ អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ ភូមិ​គុ​ម្ពោ​ធ​ស្បូវ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

នៅ​ក្នុង​កាបូប​របស់​គាត់​មាន​លុយ​ជាង​១​លាន​រៀល និង​ជិត​១​ពាន់​ដុល្លា ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ថ្នាំពេទ្យ និង​ឯកសារ​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1N-4336 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ ដោយ​គាត់​ទើប​ចេញពី​ពី​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ត្រឡប់ ទៅ​ផ្ទះ​វិញ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​មុខ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដដែល​នោះ ក៏​ត្រូវ​បាន​ជនសង្ស័យ​គ្នា​២​នាក់ ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ តាម​ពីក្រោយ មក​ឆក់​យក​កាបូប​ទៅ​បាត់ ដោយ​សុវត្ថិភាព​តែ​ម្ដង​។

ពេល​នោះ​នគរបាល​បាន​ធ្វើការ​ពួនស្ទាក់ ប៉ុន្តែ​សូ​ម្បី​តែ​ស្រមោល​ចោរ​បន្តិច​ក៏​មិនឃើញ​ផង ហើយ​មួយ​រយៈពេល​កន្លង​មកនេះ​កើត​មាន​សកម្មភាព ចោរឆក់​ជា​បន្តបន្ទាប់​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ត្រង់​ចំណុច​ខាងលើ​នោះ​។ ប៉ុន្តែ​នគរបាល​ក៏​បាន​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ហើយ​ដែរ​តែ​ដូច​ជា​ចាប់​មិន​អស់​នៅ​តែ​កើត​មាន​សកម្មភាព​ឆក់​ដដែល​ៗ ហើយ​ថ្ងៃ​ខ្លះ​កើត​មាន​២​លើក និង​ថ្ងៃ​ខ្លះ​ទៀត​កើត​មាន​រហូត​ដល់​ទៅ​៣​លើក​ក៏​មាន​ដែរ​៕
https://youtu.be/3u4eo0JifWA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ