ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លូ​ន​នាយទាហានជាន់ខ្ពស់​២​នាក់

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ លោកតា​រេ​ក វី​លៀម​សា​អាប អគ្គ​រដ្ឋ​អាជ្ញា​វេ​ណេ​ស៊ុ​យ​អេ​ឡា​​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ ​សីហា​នៅ​ទីក្រុង​កា​រ៉ា​កាស់​ថា ឧត្ដមសេនីយ៍​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ត្រូវ​ចាប់ខ្លួន បញ្ជូន​ទៅ​តុលាការ​ពី​បទចោទប្រកាន់​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ ភេរវកម្ម​ប្រឆាំង​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ លោកតា​រេ​ក វី​លៀម​សា​អាប អគ្គ​រដ្ឋ​អាជ្ញា​វេ​ណេ​ស៊ុ​យ​អេ​ឡា​​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ ​សីហា​នៅ​ទីក្រុង​កា​រ៉ា​កាស់​ថា ឧត្ដមសេនីយ៍​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ត្រូវ​ចាប់ខ្លួន បញ្ជូន​ទៅ​តុលាការ​ពី​បទចោទប្រកាន់​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ ភេរវកម្ម​ប្រឆាំង​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​។

កាលពី​ថ្ងៃ​ទី​១៣​ សីហា​ វរសេនីយ៍ឯក​ PEDRO JAVIER ZAMBRANO HERNANDEZ និង​ឧត្ដមសេនីយ៍​ ALEJANDRO PEREZ GAMEZ ត្រូវ​នាំ​ទៅ​បង្ហាញ​ខ្លូ​ន​ចំពោះ​មុខ​ចៅ​ក្រម​។

យោង​តាម​អាជ្ញាធរ​ថា​ សម្រាប់​ពេល​នេះ​មនុស្ស​១៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ចាប់តាំងពី​ថ្ងៃ​ទី​៤ ​សីហា ជា​ថ្ងៃ​វាយប្រហារ​ប្រើ​ DRONES ​ភ្ជាប់​គ្រឿងផ្ទុះ​សំដៅ​ប្រឆាំង​ប្រធានាធិបតី​នា​ឱកាស​នៃ​ក្បួនព្យុហៈយាត្រា​យោធា​មួយ​នាទី​ក្រុង​កា​រ៉ា​កាស់​។

យោង​តាម​អគ្គ​រដ្ឋ​អាជ្ញា​រូប​នេះ​ថា ​មនុស្ស​សរុប​៣៤​នាក់​សង្ស័យ​ចូលរួម​ក្នុង​រឿង​នេះ​។​

ក្រៅពី​នាយទាហានជាន់ខ្ពស់​ទាំង​២​រូប​នេះ សមាជិក​សភា​ប្រឆាំង​ម្នាក់​លោក JUAN REQUESENS ក៏​ត្រូវ​ចាប់ខ្លួន​ដែរ​ កាលពី​ស​ប្ដា​ហ៍​មុន​ពី​បទ​ចូលរួម​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នេះ​។​ ដីកាចាប់ខ្លួន​ក៏​ចេញ​ដែរ ​ប្រឆាំង​អតីត​ប្រធាន​សភា​លោក​ JULIO BORGES ​ជា​អ្នកប្រឆាំង​ដ៏​សកម្ម​ម្នាក់​ចំពោះ​ប្រធានាធិបតី បច្ចុប្បន្ន​កំពុង​រស់នៅ​និរទេស​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ