ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់ប្រពន្ធនិយាយ… ក្រោយ​​គាត់រួចពីសេចក្តីស្លា.ប់​​ដ៏រន្ធត់​នេះ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ដែល​ល្បី​ថា​ ឆ្លង​ទឹកអូរ​លង់​ស្លាប់​​នោះ ពេល​នេះ​​ព័ត៌មាន​ច្បាស់​ការណ៍​បានឱ្យ​ដឹង​ថា អ្នក​ស្លាប់​គឺ​ប្តី ឯ​ប្រពន្ធ​នៅ​រស់ ។ តាម​របាយការណ៍​របស់​នគរបាល​មូលដ្ឋាន ​និង​ខេត្ត…

ខេត្តរតនគិរី ៖ បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ដែល​ល្បី​ថា​ ឆ្លង​ទឹកអូរ​លង់​ស្លាប់​​នោះ ពេល​នេះ​​ព័ត៌មាន​ច្បាស់​ការណ៍​បានឱ្យ​ដឹង​ថា អ្នក​ស្លាប់​គឺ​ប្តី ឯ​ប្រពន្ធ​នៅ​រស់ ។ តាម​របាយការណ៍​របស់​នគរបាល​មូលដ្ឋាន ​និង​ខេត្ត បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ​សីហា វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច មានការ​ផ្អើល​ឆោឡោ​មួយ​ពី​ករណី​ប្តី​ប្រពន្ធ​មួយគូ​លង់ទឹក​អូរ​ស្លាប់ នៅ​ចំណុច​អូរ​ជីប ស្ថិត​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ។

ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ វី ភី អាយុ​២៧​ឆ្នាំ ឯ​ប្តី​ឈ្មោះ ជា សំអាត អាយុ​៣០​ឆ្នាំ ជា​កសិករ មានកូន​ក្នុង​បន្ទុក​៤​នាក់ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ ហៅ​ភូមិ​ត្រពាំង​ច្រេស ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ។

​បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ វី ភី ជា​ប្រពន្ធ​ ដែល​នៅ​រស់រាន​មានជីវិតបាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ពី​ដំណើររឿង​នេះ​ថា នៅ​ថ្ងៃ​ទី​១៣ ​សីហា ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ​ទៅ​ចម្ការ​របស់​គាត់​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ជិត​២០​គីឡូម៉ែត្រ ហើយ​ផ្លូវ​ទៅ​ដីចម្ការ​របស់​គាត់​នេះ​ ត្រូវ​ឆ្លង​អូរ​១​យ៉ាង​ធំ​ ដែល​មាន​ជម្រៅ​ទឹក​៣​ ទៅ​៤​ម៉ែត្រ ។

គាត់បន្តថា ពេល​ឆ្លង​ទឹកអូរ​នោះ គាត់​បាន​ធ្វើ​ក្បូនប្ញស្សីមួយ ដែល​មាន​បន្ទះ​ឫស្សី​ចំនួន​៣០​ ទៅ​៤០​បន្ទះ​និង​ប្រវែង​២​ម៉ែត្រ ។ ពេល​ឆ្លង​អូរ​នៅ​វេលា​ព្រឹក​ មិន​មាន​បញ្ហា​អ្វី​ទេ លុះដល់​ល្ងាច​ចាប់ពី​ម៉ោងជាង​៥ គាត់​បាន​ឆ្លង​ត្រឡប់​មក​ផ្ទះ​វិញ ​រួម​ទាំង​ម៉ូតូ​១​គ្រឿង​ផង​ដែរ ។ ខណៈ​ឆ្លង​ដល់​ពាក់កណ្តាល​អូរ ស្រាប់តែ​មានទឹក​ហូរ​កួច​​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​ក្បូន​ក្រឡាប់​ធ្លាក់ ​គាត់​ជា​ប្រពន្ធ​ទៅ​ក្នុង​ទឹក​មុន ឯ​ប្តី​គាត់​បាន​ហក់​ស្រវា​ទៅ​ចាប់​គាត់ តែ​នៅ​ពេល​នោះ​ ចាប់​អត់​បាន​ទេ ហើយ​ទឹក​ក៏​កួច​ប្តី​គាត់ ​ទៅ​តាម​ខ្សែទឹក​ហូរ​បាន​ប្រមាណ​១៥​នាទី ប្តី​គាត់​លង់ទឹក​លិច​បាត់​ស្រមោល​ទៅ ។

គាត់ មូលហេតុ​ដែល​គាត់​ជា​ប្រពន្ធ​រួច​ផុត​ពី​សេចក្តីស្លាប់​នោះ គឺ​ពេល​គាត់​ធ្លាក់​ទឹកអូរ ​ហាក់ដូចជា​មាន​អ្វី​រុញ​គាត់​ឱ្យ​ហែល​សំដៅ​ ទៅ​គុម្ព​ឫស្សី​មួយ​នៅ​ក្បែរ​ច្រាំង​អូរ​ប្រហែល​៤​ទៅ​៥​ម៉ែត្រ ។ ពេល​នោះ គាត់​បាន​ចាប់​មែក​ឫស្សី​ដែល​ធ្លាក់​មកក្នុង​ទឹកអូរ រួច​ឡើង​ទៅ​សម្ងំ​នៅ​ក្រោម​គុម្ព​ឫស្សី​នោះ​អស់​មួយ​យប់ ។ នៅ​ថ្ងៃ​ទី​១៤ ខែសីហា វេលា​ម៉ោងជាង​៨​ព្រឹក គាត់​ដើរមក​កន្លែង​អូរ​ដែល​គាត់​ឆ្លង បាន​ជួប​អ្នក​ភូមិ​ជាមួយ​គ្នា និង​ជូនដំណឹង​ទៅ​សាច់ញាតិ និង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ជួយ​រក​សព​ប្តី​របស់​គាត់ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា សព​បុរស​ជា​ប្តី​ត្រូវ​បាន​រក​ឃើញនៅ​ថ្ងៃ​ទី​១៥ ខែសីហា វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ដោយ​សព​បាន​អណ្តែត​តាម​ខ្សែទឹក​ចេញពី​កន្លែង​លង់​ចម្ងាយ​ប្រមាណ​៥០០​ទៅ​៦០០​ម៉ែត្រ ដោយ​កៀប​ជាប់​នឹង​គល់ឈើ​មួយ​យ៉ាង​ធំ ។

អត្ថបទសរសេរ ដោយ