ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​វ៉ូ​ស៊ូ​បញ្ចប់​ជម្លោះ​ផ្ទៃ​ក្នុ​ង​ ក្រោយ​រៀបចំ​រចនាសម្ព័ន្ធ​​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជម្លោះផ្ទៃក្នុង​ដែលកើត​មាន​ឡើងជា​យូរ​មក​ហើយ​របស់​សហព័ន្ធ កីឡា​វ៉ូ​ស៊ូ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ កាក​ពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ។ ដំណោះ ស្រាយ​នេះ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​កីឡា​សិស្ស​និស្សិត​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ…

រាជធានី​ភ្នំពេញ ៖ ជម្លោះផ្ទៃក្នុង​ដែលកើត​មាន​ឡើងជា​យូរ​មក​ហើយ​របស់​សហព័ន្ធ
កីឡា​វ៉ូ​ស៊ូ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ កាក​ពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ។ ដំណោះ
ស្រាយ​នេះ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​កីឡា​សិស្ស​និស្សិត​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ក្រោមអធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក​វ៉ា ឈូ​ដា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​ស៊ូ​កម្ពុជា ព្រមទាំង​មានការ​ហូប​បាយ​សាមគ្គី​ជួបជុំ​គ្នា​ទៀត​ផង​។

នៅ​ក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ឯក វ៉ា ឈូ​ដា បាន​ស្នើ​ដល់​បណ្ដា​ក្លិប​និង​សមា​គម​ទាំងអស់​ដែល​ជា​សមាជិក​ត្រូវ​រួម​សាមគ្គី​គ្នា​ឡើង​វិញ​ដើម្បី​ធ្វើការ​ជាមួយ​គ្នា រៀបចំ​រចនាសម្ព័ន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ ។ រាល់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ត្រូវ​ជូនដំណឹង​ដល់​សហព័ន្ធ​ឱ្យ​បានដឹង​ជា​មុន ។ ព្រម​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​កំពុង​តែ​គិតគូរ​ក​គ្រូបង្ហាត់​ជា​ជនបរទេស​ឱ្យមក​ជួយ​ដល់​សហព័ន្ធ​ផង​ដែរ​។​ដើម្បី​ឱ្យ​សហព័ន្ធ​កាន់តែ​មាន​ភាពរឹងមាំ និង​រីក​ចម្រើន​ខ្លាំង​ឡើង លោក​ជំរុញ​ឱ្យ​បង្កើត​ជា​គណៈកម្មការ​នានា​ចំណុះ​ឱ្យ​សហព័ន្ធ​ដើម្បី​ប្រមូលផ្ដុំ​គំនិត​ក្នុង​ការ​អភិវឌ្ឍ​សហព័ន្ធ ។ ចំពោះ​សមាជិក​សហព័ន្ធ​ដែល​មានចំណេះ​ដឹង​ខាង​ភាសា​ចិន ត្រូវ​បង្កើត​ទំនាក់ទំនង​ជាមួយ​ចិន ព្រោះ​ចិន​គេ​ជា​ម្ចាស់​ក្បាច់គុន​មួយ​នេះ​។

លោក​ឧត្តមសេនីយ៍ឯក វ៉ា ឈូ​ដា បាន​មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​រឿង​ថ្នាំងថ្នាក់​គ្នា​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ត្រូវ​តែ​បញ្ចប់​ត្រឹមនេះ​ឱ្យ​អស់ មិន​ត្រូវ​រំលឹក​ឡើង​វិញ​នោះ​ទេ​។ ចំពោះ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ មិន​ត្រូវ​ប្រកាន់​បក្សពួក​ទៀត​ឡើយ ត្រូវ​តែ​បើក​ទូលាយ​ឱ្យ​មានការ​ចូលរួម​ប្រកួត​គ្រប់​ៗ​គ្នា​។

លោក​ប្រធាន​សហព័ន្ធ​សង្កត់ធ្ងន់​ថា សហព័ន្ធ​មួយ​ដែល​ខ្លាំង​ត្រូវ​តែ​មានការ​ឯកភាព​គ្នា បើ​មិន​មានការ​ឯកភាព​ផ្ទៃក្នុង​ទេ​នោះ កុំ​សង្ឃឹមថា​រីក​ចម្រើន​នោះ​។ គួរ​រំលឹក​ថា កីឡា​វ៉ូ​ស៊ូ​ចាប់កំណើត​នៅ​លើ​ភព​ផែនដី​នេះ​ជាង​៥០០០​ឆ្នាំ​មក​ហើយ ។

ក្បាច់គុន​នេះ​បាន​ចូល​មក​ដល់​កម្ពុជា​នៅ​ឆ្នាំ​២០០០​ដែល​មាន​លោក​ឧត្តមសេនីយ៍ឯក​វ៉ា ឈូ​ដា ជា​ស្ថាបនិក​តែ​ម្ដង ។ សព្វថ្ងៃ សហព័ន្ធ​កីឡា​វ៉ូ​ស៊ូ​កម្ពុជា​មាន​សមាគម​និង​ក្លិប​ចំណុះ​​ចំនួន​១៩ មាន​កីឡាករ​-​កីឡាការិនី​ចំនួន​១៨៦​នាក់​មាន​គ្រូ​ថ្នាក់​ក្រោម​ជាតិ​ចំនួន​២១​នាក់ គ្រូបង្វឹក​ថ្នាក់​ជាតិ​ចំនួន​៧​នាក់​(​ប្រុស​៤​នាក់​ស្រី​៣​នាក់​) អាជ្ញាកណ្ដាល​ថ្នាក់​ក្រោម​ជាតិ​៣​នាក់ ថ្នាក់​ជាតិ​៤​នាក់ ចៅក្រមថ្នាក់ក្រោម​ជាតិ​៣៩​នាក់ និង​ថ្នាក់​ជាតិ​១៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ