ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសមាន​រោគ​សញ្ញា​អញ្ចាញ​ធ្មេញ​​ចេញ​ឈាម​ប្រ​ឈម​នឹង​បញ្ហា​លិង្គ​មិន​ងើប​ទ្វេដង​

11 ឆ្នាំ មុន

ការ​សិក្សា​ស្រា​វ​ជ្រាវ​មួយ​បាន​រក​ឃើញ​ថា បណ្តា​បុ​រស​ដែល​មាន​ជំ​ងឺ​ចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ប្រ​ឈម​ទ្វេ​ដង​ទៅ​នឹង​បញ្ហា​លិង្គ​មិន​ងើប ។ ​ចុះ​​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ The Journal of Sexual Medicine អ្នក​វិទ្យា​​សាស្ត្រ​​បាន​ពន្យល់​ថា នៅ​ពេល​ដែល​បុរស​កើត​ជំ​ងឺ​ឈាម​អញ្ចាញ​ធ្មេញ​ នោះ​បាក់​តេរី​នៅ​ក្នុង​មាត់​អាច​ចូល​ទៅ​ក្នុង​ឈាម​ ។ ក្នុង​ពេល​ស្ថិត​ក្នុង​ចរន្ត​ឈាម​ បាក់​តេរី​​ទាំង​នោះ​

ការ​សិក្សា​ស្រា​វ​ជ្រាវ​មួយ​បាន​រក​ឃើញ​ថា បណ្តា​បុ​រស​ដែល​មាន​ជំ​ងឺ​ចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ប្រ​ឈម​ទ្វេ​ដង​ទៅ​នឹង​បញ្ហា​លិង្គ​មិន​ងើប ។ ​ចុះ​​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ The Journal of Sexual Medicine អ្នក​វិទ្យា​​សាស្ត្រ​​បាន​ពន្យល់​ថា  នៅ​ពេល​ដែល​បុរស​កើត​ជំ​ងឺ​ឈាម​អញ្ចាញ​ធ្មេញ​  នោះ​បាក់​តេរី​នៅ​ក្នុង​មាត់​អាច​ចូល​ទៅ​ក្នុង​ឈាម​ ។ ក្នុង​ពេល​ស្ថិត​ក្នុង​ចរន្ត​ឈាម​ បាក់​តេរី​​ទាំង​នោះ​អាច​បង្ក​ជា​ផល​ប៉ះ​ពាល់​​ដល់​​​បណ្តា​សរ​សៃ​ឈាម​បណ្តាល​ឱ្យ​សរ​សៃ​ឈាម​រឹង​និង​រួម​តូច​ចង្អៀត​ ហើយ​ទី​បំ​ផុត​​បង្កើន​ហា​និ​ភ័យ​ពី​ជំ​ងឺ​ងាប់​លិង្គ ។​

បច្ចុប្បន្ន​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​កាន់​តែ​ច្រើនឡើង​ៗ​ដែល​​បង្ហាញ​ថា បញ្ហា​លិង្គ​មិន​ងើប​គឺ​ជា​សញ្ញា​​អា​សន្ន​ដំ​បូង​គេ​របស់​ជំ​ងឺ​បេះ​ដូង ។​ បែបនេះ​ ក៏​ព្រោះ​រាង​កាយ​មាន​តម្រូវ​ការឈាម​​ចាំ​បាច់​បំ​ផុត​ដើម្បី​ភាព​រឹង​របស់​លិង្គ​ ។ យ៉ាង​ណា​ក៏​ដោយ​ ទំនាក់​ទំនង​ជា​ធម្ម​ជាតិ​រវាង​បាក់​តេរី​និង​ជំ​ងឺ​បេះ​ដូង​មិន​ត្រូវ​បាន​គេ​យល់​ដឹង​ទូ​លំទូ​លាយ​នៅ​ឡើយ​ទេ ។​

មាន​ការ​លើក​ឡើង​ថា បាក់​តេរី​ដែល​ឆ្លង​ពី​មាត់​ចូល​ក្នុង​ចរន្ត​ឈាម​អាច​ជា​មូល​ហេតុ​នាំ​ឱ្យ​​របួស​ដល់​ប្រ​ព័ន្ធ​ឆ្លើយ​តប​​នៃ​ប្រ​ព័ន្ធ​ការ​ពាររាង​កាយ​បណ្តាលឱ្យ​រលាក​សរ​សៃ​ឈាម​ឬ​មាន​ដុំ​ខ្លាញ់​ក្នុង​សរ​សៃ​ឈាម ។​ វេជ្ជ​បណ្ឌិត Nigel Carterនា​យក​ប្រ​តិ​បត្តិ​មូល​និធិ​សុខ​ភាព​ធ្មេញ​របស់​អង់​គ្លេស​បាន​បញ្ចេញ​​​ទស្សនៈ​ចំពោះ​ការ​រក​ឃើញ​របស់​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ Inonu University ប្រ​ទេស​តួកគី​នេះ​ថា ៖«ការ​ជាប់​ពាក់​​​ព័ន្ធ​គ្នានេះ​អាច​ជា​រឿង​មិន​សំ​ខាន់​នោះ​ទេ ប៉ុន្តែ​លទ្ធផល​នៃ​ការរក​ឃើញ​នេះ​គឺ​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ដែល​ថា ជំ​ងឺ​អញ្ចាញ​ធ្មេញ​ធ្ងន់​ធ្ងរ​ជា​បុព្វ​ហេតុ​បណ្តាល​ឱ្យ​លិង្គ​មិន​ងើប​រឹង ។​ ដើម្បី​ជៀស​វាង​ជំ​ងឺ​អញ្ចាញ​ធ្មេញ​ អ្នក​គួរ​អនុ​វត្ត​វិធី​សាស្ត្រ​មួយ​ចំ​នួន​មាន​ដូច​ជា ឆ្កឹះកាក​សំ​ណល់​អា​ហារ​ដែល​នៅ​ចន្លោះ​ធ្មេញចេញ​ឱ្យ​អស់​​។ ការ​ដុស​ដោយ​ច្រាស់​​គឺ​អាច​សម្អាត​លើ​ផ្ទៃ​រាប​ធ្មេញ​បាន​តែ​៦០ភាគ​រយ​​ប៉ុណ្ណោះ »៕