ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​ចោទ​អា​មេ​រិ​កថា​ ចង់​វាយប្រហារ​​ពីក្រោយ​ខ្នង

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​ តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​១៣​ សីហា​ បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ចង់​វាយប្រហារ​តួ​ក​គី​ពីក្រោយ​ខ្នង​។ ​លោក​ក៏​លើក​ពី​ការ​រួមគំនិត​របស់​អា​មេ​រិ​ក​ដែល​ធ្វើ​ឲ្យ​ប្រាក់​តួ​ក​គី​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​។ ក្នុង​សុន្ទរកថា​មួយ​នាទី​ក្រុង​អង់កា​រ៉ា​…

ប្រទេស​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​ តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​១៣​ សីហា​ បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ចង់​វាយប្រហារ​តួ​ក​គី​ពីក្រោយ​ខ្នង​។ ​លោក​ក៏​លើក​ពី​ការ​រួមគំនិត​របស់​អា​មេ​រិ​ក​ដែល​ធ្វើ​ឲ្យ​ប្រាក់​តួ​ក​គី​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​។

ក្នុង​សុន្ទរកថា​មួយ​នាទី​ក្រុង​អង់កា​រ៉ា​ លោក​អ័​រ​ដូ​ហ្គា​ន​ថ្លែង​ថា ម្យ៉ាង​អ្នកឯង​និយាយ​ថា​យើង​ជា​ដៃគូ​យុទ្ធសាស្ត្រ​នឹង​គ្នា តែ​ម្យ៉ាងទៀត​អ្នកឯង​លួច​បាញ់​យើង​ពីក្រោយ​ខ្នង​។

តួ​ក​គី ​និង​អា​មេ​រិ​ក​ជា​សម្ព័ន្ធមិត្ត​២​ក្នុង​ផ្ទៃ​អូតង់ កំពុង​ឆ្លងកាត់​វិបត្តិ​ការទូត​មួយ​ទាក់ទិន​ជា​ពិសេស​នឹង​ការ​ចាប់ខ្លួន គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក​ម្នាក់ លោក​ ANDREW BRUNSON​ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ចារកម្ម​ និង​ភេរវកម្ម​។ ​ដោយ​ទាមទារ​ឲ្យ​ដោះ​លែង​ជន​នេះ សហរដ្ឋអាមេរិក​តាំងពី​ដើមខែ​សីហា​មក បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋមន្ត្រី​តួ​ក​គី​២​រូប ហើយ​តួ​ក​គី​បាន​សងសឹក​តបត​វិញ​។ ​ភាព​តានតឹង​នេះ​ញ៉ាំង​ឲ្យ​ប្រាក់​លី​ហ្វ្រ​តួ​ក​គី​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​។

នា​ថ្ងៃ​ទី​១០​ សីហា​ វិបត្តិ​ការទូត​កាន់តែ​ធ្ងន់ធ្ងរ​ថែម ពេល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​ពី​ការ​យល់ព្រម​របស់​លោក​ដល់​ការ​បង្កើន​ពន្ធ​ទ្វេ​ដង​ចំពោះ​ការ​នាំ​ចូល​ដែកថែប​ និង​អា​លុយ​មី​នី​ញ៉ូ​ម​តួ​ក​គី បណ្ដាល​ឲ្យ​តម្លៃ​ប្រាក់​តួ​ក​គី​កាន់តែ​ដាំ​ក្បាល​ចុះ​ថែម​ទៀត​។

លោក​អ័​រ​ដូ​ហ្គា​ន​បន្ត​ថា ​គ្មាន​ប្រធានាធិបតី​ណា​ដូច​រូប​លោក ដែល​ដេក​លក់​រួច​ពេល​ភ្ញាក់​ឡើង​និយាយ​ថា បង្កើន​ពន្ធ​លើ​ដែកថែប​ និង​អា​លុយ​មី​នី​ញ៉ូ​ម​តួ​ក​គី​ឡើយ​។​ ហើយ​ប្រកាន់​​ឥរិយាបថ​ប្រទូស្ត​រាយ​ខ្លាំង​មួយ​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត​មួយ​ក្នុង​ផ្ទៃ​អូតង់ ហាក់​ពុំ​មានការ​ពន្យល់​ណាមួយ​ឡើយ​។

ក្នុង​សុន្ទរកថា​របស់​លោក​នា​ថ្ងៃ​ទី​១៣ ​សីហា​ ប្រធានាធិបតី​តួ​ក​គី ក៏​វាយ​ប្រប​ហារ​ខ្លាំង​ដែរ​ដល់​អ្នក​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​ចំនួន​ថា បង្ហោះ​តាម​បណ្ដាញ​សង្គម​បណ្ដា​អត្ថាធិ​ប្បាយ​សំដៅ​បំផ្លាញ​សេដ្ឋកិច្ចតួ​ក​គី​។ ​លោក​ថា ​តាម​បណ្ដាញ​សង្គម​មាន​ពួក​ភេរវ​ករ​សេដ្ឋ​កិច្ច​ជា​ច្រើន​។​ ហើយ​ក្បាល​ម៉ា​ស៊ីន​តុលាការ​របស់​យើង​ឈាន​ទៅ​ធ្វើ​សកម្មភាព​។​យើង​នឹង​កាត់ទោស​ពួក​គេ​ឲ្យ​សម​នឹង​កំហុស​ដែល​យើង​តាម​ចាប់ខ្លួន​ពួក​គេ​។

ក្រសួងមហាផ្ទៃ​តួ​ក​គី​ បាន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៣ ​សីហា​ថា បាន​ធ្វើការ​ស៊ើប​អង្កេត​លើ​អ្នក​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត​ជិត​៣៥០​នាក់​សង្ស័យ​ចែករំលែក​អត្ថាធិប្បាយ​ទាំងឡាយ​បង្ក​ឲ្យ​ប្រាក់​លី​ហ្វ្រ​តួ​ក​គី​ធ្លាក់​ថ្លៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ