ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

David Silva លាឈប់​ពី​ជម្រើសជាតិ​មក​ជួយ Man City ពេញ​ជើង​វិញ​ព្រោះតែ​មូលហេតុ​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លិប​មេឃ​ខៀវ David Silva បាន​សម្រេចចិត្ត​ចូល​និវត្តន៍​នៅ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្រោយ​ពី​ឈ្នះ​ពាន…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លិប​មេឃ​ខៀវ David Silva បាន​សម្រេចចិត្ត​ចូល​និវត្តន៍​នៅ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្រោយ​ពី​ឈ្នះ​ពាន World Cup មួយ ពាន European Championships ពីរ និង មាន​វត្តមាន​លើ​តារាង​ចំនួន​១២៥​ដង ។

Silva នៅ​តែ​ជា​ជម្រើស​ទី​មួយ​របស់​ក្រុម​ជម្រើសជាតិ​ក្នុង​ការ​ប្រកួត World Cup នៅ​រដូវ​កាល​មុន​នេះ ទើប​ធ្វើ​ឲ្យ​គេ​មិន​បាន​ឡើង​លេង​នៅ Manchester City ពី​ដើមរដូវ​កាល ។ ដោយសារ​តែ​ចង់​លេង​ឲ្យ​បាន​ពេញដៃពេញជើង​ទើប Silva សម្រេចចិត្ត​យ៉ាង​លំបាក​ក្នុង​ការ​លាឈប់​ពី​ក្រុម​ជម្រើសជាតិ ។

ម្យ៉ាងទៀត រូបគេ​ចង់​ចំណាយពេល​ច្រើន​ជាង​មុន​ទៅ​លើ​កូនប្រុស​របស់​គេ​ឈ្មោះ Mateo ដែល​បាន​កើតមក​មិន​គ្រប់​ខែ​នៅ​រដូវ​កាល​មុន ដោយសារ​តែ​ហេតុនេះ​ទើប​រូបគេ​ត្រូវ​មានការ​ពិបាក​ជិះ​ពី​ពេទ្យ​ទៅ​លេង​បាល់ ជិះ​ពី​លេង​បាល់​ទៅ​មើល​កូន​នៅ​ពេទ្យ ។

Silva បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា ៖«​វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​ការ​សរសេរ​រៀបរាប់​រឿង​ខាងក្រោម ក្រោយ​ពេល​យើង​បាន​ឆ្លងកាត់​រឿង​ជា​ច្រើន​មក​ហើយ ។ ខ្ញុំ​បាន​គិត​និង​វិភាគ​អស់​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ទម្រាំ​សម្រេចចិត្ត​ក្នុង​ការ​បញ្ចប់​អាជីព​ជា​កីឡាករ​នៅ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ។ ជា​ការ​ពិត​ណាស់ វា​គឺជា​ការ​សម្រេចចិត្ត​មួយ​យ៉ាង​ពិបាក​បំផុត​ក្នុង​អាជីព​របស់ខ្ញុំ ។ ក្រុម​ជម្រើសជាតិ​បាន​ផ្តល់​នូវ​អ្វី​គ្រប់យ៉ាង​មក​ដល់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​រីក​ចម្រើន​ទាំង​ក្នុង​នាម​ជា​កីឡាករ​និង​ជា​បុគ្គល​ម្នាក់ តាំងពី​ខ្ញុំ​នៅ​លេង​ឲ្យ​ក្រុម​យុវជន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែបម្រើ​រូប​នេះ​មាន​មោទនភាព​ជាមួយនឹង​ការ​ស៊ុត​ចូល​៣៥​គ្រាប់​ក្នុង​ការ​ប្រកួត​១២៥​ដង ក្រោយ​ពី​ចំណាយពេល​១២​ឆ្នាំ​នៅ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ដែល​ឈ្នះ​បាន World Cup ម្តង និង​ពាន European Championships ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ