ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ម៉ូតូ​ចោល មិន​ដឹង​ម្ចាស់​បាត់ទៅណា គ្រប់​គ្នា​ភ្ញាក់ផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិនដឹង​ថា​មក​ពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ ទើបបាន​ជា​មក​ឈប់​ម៉ូតូ​ទុក​ចោល​រួច​ដើរ​ចេញ​ទៅ​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៧០​កែង​ផ្លូវ​ព្រះ​មុនី​វង្ស​ នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិនដឹង​ថា​មក​ពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ ទើបបាន​ជា​មក​ឈប់​ម៉ូតូ​ទុក​ចោល​រួច​ដើរ​ចេញ​ទៅ​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៧០​កែង​ផ្លូវ​ព្រះ​មុនី​វង្ស​ នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​វ័យ​ជាង​៤០​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង ស៊េរី​ចាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១B-០១០១ សង្ស័យ​ចេញ​មក​ពី​ផឹកស៊ី ហើយ​ជិះ​ម៉ូតូ​មក​ដល់​រង្វង់​មូល​កួច​កាណុង​បាន​ឈប់​ម៉ូតូ​ទុក​ចោល រួច​ដើរ​ចេញ​ទៅ​បាត់​ស្រមោល​តាំងពី​វេលា​ម៉ោង​៨​យប់​រហូត​ដល់​វេលា​កើតហេតុ​ខាងលើ ទើប​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក​មក​យក​ម៉ូតូ​ខាងលើ​ទៅ​រក្សា​ទុក ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ស្រះ​ចក​ដើម្បី​រង់ចាំ​ម្ចាស់​មក​ទទួលយក​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ